ពលរដ្ឋមួយគ្រួសារស្នើសុំថ្នាក់ដឹកនាំខេត្តជួយអន្តរាគមន៍និងដំណោះស្រាយលើការវិវាទដីធ្លី ដ៏រាមរ៉ៃ ដែលជាទុក្ខកង្វររបស់ពួកគាត់ ព្រោះមានក្រុមការងារចុះវាស់វែងជាប្រព័ន្ធប្លង់ដី តែក្រុមគ្រួសាររបស់ពួកគាត់នូវមិនទាន់បានវាស់វែងនៅឡើយទេ

13

កំពង់ឆ្នាំង÷នៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ប្រពលរដ្ឋមួយគ្រួសារ រស់នៅភូមិកញ្ជោង ឃុំជ្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សុំសំណូមពរ ថ្នាក់ដឹកនាំខេត្តជួយរកដំណោះ ស្រាយ រឿងរ៉ាវវិវាទដីធ្លីដ៏រាមរ៉ៃ របស់គាត់ក្រោយពីក្រុមការងារចុះវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធ ជូនប្រជា ពលរដ្ឋ ស្រាប់តែលោកមេភូមិមកហាមឃាត់មិនឲ្យវាស់វែង ត្រង់ចំណុចទីតាំងដីរបស់ពួកគាត់ ទាំងដែលលោកមេភូមិអះអាងថាដីនោះមានម្ចាស់ហើយ តែត្រង់ម្ចាស់មិនមានឯក សារណាមួយនៅលើការកាន់កាប់ដីធ្លីនោះឡើយ ចំណែកគ្រួសារដែលមានឯកសារកាន់កាប់ដីធ្លី ដែលបានបញ្ជាក់លាយលក្ខណ៍អក្សរយ៉ាងច្បាស់និងឈ្មោះហត្ថលេខាពីលោកមេភូមិ ដែលបានមកហាមឃាត់នោះ ហើយបែរជាលោកមេភូមិមកហាមឃាត់មិនឲ្យក្រុមការងារចុះវាស់វែង ដីរបស់គាត់ទៅវិញ។

លោក ហាប់ សេត និងប្អូនស្រីបង្កើត ឈ្មោះ ហាប់ ផ័ស ដែរបានលើកឡើងថាទាំងមានឯកសារ មានឈ្មោះកាន់កាប់ដីទិញលក់ដោយឈ្មោះលោក ហាត់ សេត ដែលជាម្ចាស់ដីត្រង់ទីតាំងដែលលោកមេភូមិធ្វើការហាមឃាត់មិនឲ្យក្រុម ការងារចុះវាស់វែង ក្រុមគ្រួសាររបស់លោកក៏បានលើកឡើងបន្ថែមទៀតថា លោកបានធ្វើការជម្រាបជូនទៅលោកមេឃុំនិងដាក់ ពាក្យទៅសាលាស្រុក តែមិនទាន់ឃើញមានចំណាត់ ការណាមួយជូន គ្រួសារលោកឡើយ ដូច្នេះហើយ ក្រុមគ្រួ សារខាងលើសូមសំណូមពរចំពោះថ្នាក់ដឹកនាំខេត្តជាពិសេសឯកឧត្តមអភិបាលខេត្តសូមជួយ ដោះស្រាយជូនពួកគាត់ផង។

លោកស្រី ហាប់ ផ័ស បានលើកឡើងថា កាលពីប៉ុន្មានថ្ងៃមុនឃើញលោកមេភូមិបានយកអ្នកសារព័ត៌មានមកធ្វើការចុះ ផ្សាយហើយផ្សាយតែមួយចំហៀងខាងលោកមេភូមិ ដោយមិនបានអញ្ជើញឬក៏សាកសួរមកលើក្រុមគ្រួសាររបស់លោក ស្រីឡើយ ក្រោយមកពួកលោកក៏បានមើលក្នុងទូរសព្ទក៏លេចឃើញមានស្ថានីយទូរទស្សន៍មួយបានផ្សព្វផ្សាយ ហើយក៏លេចឃើញមានបុរសម្នាក់ឈរចង្អុលទីតាំងលើដីដែលកំពុងតែមានទំនាស់ ទាំងដែលបុរសម្នាក់នោះមិនមានដីនៅលើទីតាំងដែលមានទំនាស់នោះឡើយ លោកស្រីបានលើក ឡើងថា តើច្បាប់ទៅជាយ៉ាងណា ហើយលោកមេភូមិគាត់ធ្វើអ្វី ទាំងដែលដឹងថាទីតាំងដីជារបស់គ្រួសារពួកខ្ញុំហើយ លោកក៏បានចុះហត្ថលេខាទទួលស្គាល់រួចដែរ តែហេតុអ្វីបានជាលោកមេភូមិធ្វើបែបនេះ។

ក្រុមគ្រួសាររបស់លោកបានស្នើឲ្យលោកមេភូមិបញ្ចេញម្ចាស់ដែលថាដីនេះពិតជាមានម្ចាស់ តែមិនឃើញមានអវត្តមាននិងឯកសារណាមួយឡើយរ មានតែលោកមេភូមិម្នាក់គត់ ហើយពួកគាត់បានជម្រាបទៅឃុំនិងបានដាក់ពាក្យទៅស្រុកជាច្រើនសប្តាហ៍ហើយមិនទាន់មានចំណាត់ការដំណោះស្រាយជូនគាត់នៅឡើយទេ ។

លោក ហាប់ សេត បានបញ្ជាក់ឲ្យដឹងថាដីនេះជាដីតាំងពីម្ដាយរបស់គាត់ ដែលមកតាំងលំនៅដ្ឋានតាំងពីសម័យចុះពីសង្គ្រាមមកម្ល៉េះ តែមិនទាន់មានឯកសារណាជាក់លាក់នៅឡើយ ដោយអាជ្ញាធរមូលដ្ឋានរង់ចាំការចុះវាស់វែងជាប្រព័ន្ធទើបមានឯកសារជាក់លាក់តែវាពិតជាដីកម្មសិទ្ធិរបស់គាត់និងក្រុមគ្រួសារគាត់ព្រមទាំងឪពុកម្ដាយគាត់ ប៉ុន្តែលោកមានឯកសារទិញលក់ដែលលោកបានទិញដីមួយកន្លែងនេះទៀតបន្ថែម ជាប់នឹងដីកេឪពុកម្ដាយ តែលោកមេភូមិអះអាងថាមិនមែនជាដីរបស់គាត់ហើយមានម្ចាស់ផ្សេងតែមិនឃើញមានវត្តមានម្ចាស់និងឯកសារទិញលក់ដី ពីភាគីមួយម្ខាង ទៀតនៅឡាយ មានតែលោកមេភូមិចេញមកអះអាងតែម្នាក់ឯង។

ខាងលើនេះគឺការលើកឡើងរបស់ភាគីក្រុមគ្រួសារ លោក ហាប់ សេត ដោយឡែកភាគីមួយខែទៀតយើងមិនអាចសុំការបកស្រាយបានទេ ប៉ុន្តែយើងបានទំនាក់ទំនងសួរទៅលោកអ៊ុំ នី ល័ស ជាមេភូមិ បានបញ្ជាក់តាមទូរសព្ទមកអង្គភាពសារព័ត៌មានយើងថា ដីនេះ កំពុងតែមានទំនាស់ ព្រោះភាគីខាងលើបានចង្អុលក្នុងការវាស់វែងដោយរំលោភលើភាគីដែលជាម្ចាស់ដីក្នុងចំនួនពីហត្តាកន្លះ ដែលមានម្ចាស់ចំនួន ៥នាក់ លោកអ៊ំថាម្ចាស់ដីចំនួន៥ នាក់ នៅក្នុងដីចំនួនពីហត្តាកន្លះនេះ ពួកគាត់បានទៅរស់នៅប្រកបមុខរបរនៅឆ្ងាយៗ អ្នកខ្លះនៅឆ្លងខេត្ត អ្នកខ្លះនៅឆ្លងស្រុកហើយគ្មានការទំនាក់ទំនងបានឡើយ លោកអ៊ំមេភូមិបានបញ្ជាក់បន្ថែមទៀតថា លោកមិនបានបង្អាក់និងការហាមឃាត់ក្នុងការក្រុមការងារចុះវាស់វែងប្លង់ដីលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋឡើយ លោកអ៊ំមេភូមិបានលើកឡើងថាឲ្យវាស់វែងតែចំនួនដីដែលមានរបស់ភាគីខាងលើទៅ វាជាការត្រឹមត្រូវហើយ ក៏ប៉ុន្តែមិនអាចមកវាស់វែងយកដល់ដីចំនួនពីរហិចតាកន្លះនេះបានទេ ព្រោះដីនេះគេមានម្ចាស់របស់គេដែរ។

ចំណែកលោកមេឃុំជ្រេស អង្គភាពសារព័ត៌មានយើងបានព្យាយាមខលទៅលេខទូរស័ព្ទរបស់លោកខលចូលតែមិនលើក មិនអាចសុំការបកស្រាយបានឡើយ។

ពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានខាងលើតាមសំណូមពរភាគី ក្រុមគ្រួសាររបស់លោក ហាប់ សេត ខាងលើនេះយើងខ្ញុំជាអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងមិនមានចេតនាមួលបង្កើត ទៅលើភាគីខាងណាមួយឬក៏អាជ្ញាធរមូលដ្ឋានដែលជាឪពុកម្ដាយរបស់ប្រជាពលរដ្ឋនោះឡើយ ចុះផ្សាយតាមទៅអ្វីដែលជាការលើកឡើងរបស់ភាគីបានស្នើសុំនិងជាព័ត៌មានផ្ដល់ទៅដល់ថ្នាក់ដឹកនាំ ដែលជាការស្នើសុំរបស់ប្រជាពលរដ្ឋសុំឲ្យជួយដំណោះស្រាយ និងបានរំលេចនូវអ្វីដែលជាពាក្យពេចន៍របស់អាជ្ញាធរដែលលោកមេភូមិបានអះអាងបញ្ជាក់ ជូនមកអង្គភាពយើងខ្ញុំតែប៉ុណ្ណោះ ។ សូមអរគុណ

មតិឆ្លើយតប

Your email address will not be published.