ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជននិងនីតិ សម្បទា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម និងសំណេះសំណាលជា មួយ មន្ត្រីរាជការនៃមន្ទីរ ស.អ.យ ក្នុងខេត្តកំពង់ឆ្នាំង

12

កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រ កាសសមាសភាព សាខាមូលនិធិជាតិជំនួយសង្គម ខេត្តកំពង់ឆ្នាំង និងសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ត្រីសាខាមូល និធិជាតិជំនួយសង្គម និងសាខាមូលនិធិជនពិការ ខេត្តកំពង់ឆ្នាំង។

ធិធីនេះដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម លោកជំទាវ រដ្ធលេខាធិការ អនុរដ្ឋលេខាធិការ និងប្រតិភូអម ដំណើរ ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត អភិបាលក្រុង ស្រុក រួមនិងថ្នាក់ដឹកនាំមន្រ្តីរាជការមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តជាច្រើនរូបផងដែរ ។

មតិឆ្លើយតប

Your email address will not be published.