មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង តំណាងឯកឧត្តម ឧត្តមសេនីយ៍ត្រី មេបញ្ជាការបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ ការសាងសង់អាគារ សមាគមអតីតយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃចន្ទ ០៧រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ស្រី ម៉ាច មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងតំណាងឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យមើលដំណើរការ ការសាងសង់អគារស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
បច្ចុប្បន្នអគារ បានសាងសង់រួចរាល់ប្រមាណ៩៥%ហើយ ក្នុងនោះ នៅសល់ពិដាន បន្ទប់ទឹក គ្រឿងអគ្គិសនី ដោយឡែក ក្រុមជាងកំពុងមមាញឹកក្នុងការសាងសង់បន្តឲ្យបានឆាប់រួចរាល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។
នេះបើតាមការបញ្ជាក់របាយការណ៍ របស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រាយការណ៍ជូន ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជា អគ្គលេខាធិការ សមាគមអតីតយុវជនកម្ពុជា។