បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ទទួលបានអំណោយទូកបាឡាស្មាច់ ចំនួន ៦ គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជាលើកទី២
ខេត្តកំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិ បត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំ លោកមេបញ្ជាការង នាយសេនាធិការរង ព្រមទាំង នាយទាហាន មួយចំនួនបាន ចូលរួមទទួលទូកកាណូតបាឡាស្មាច់ចំនួន ០៦គ្រឿង រួមនឹងសម្ភារបំពាក់ចំនួន ០៦ឈុត ដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ ព្រះជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេ បញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងទ័ពជើងគោក សម្រាប់ប្រើប្រាស់ក្នុងការចុះជួយបងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ គ្រោះទឹកជំនន់ និង ចូលរួមសហការបង្ក្រាបបទល្មើសផ្សេងៗ នៅ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ។
គួរបញ្ជាក់ផងដែរថាអំណោយសរុបទាំងលើកទី១ និង លើកទី២នេះ សម្តេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត បានឧបត្ថម្ភ ទូកកាណូតបាឡាស្មាច់ រួមនឹងសម្ភារបំពាក់ ដល់អង្គភាព តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សរុបមាន ចំនួន ១៦ គ្រឿង ហើយ។
ហើយព្រឹកនេះផងដែរគឺជាលើកទី២ ដែលអង្គភាពទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ទទួលបានទូកបាឡាស្មាច់ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត៕