ពលរដ្ឋ ៦០០ នាក់ ទទួលបានការអប់រំសុខភាព ពិគ្រោះពិនិត្យ និងព្យាបាលជំងឺ ទូទៅដោយឥតគិតថ្លៃ ក្នុងឃុំឈូកស ស្រុកកំពង់ត្រឡាច ពីក្រុមគ្រូពេទ្យ នៃអង្គការ Ycryuzu Doktolari ប្រទេសទួគី

1

ខេត្តកំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហុី វីរះ តំណាងរាស្ត្រខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកកំពង់ត្រឡាច ឯកឧត្តមសាន់ យូ អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម មីន គ្រីយ៉ា រដ្ឋលេខាធិការក្រសួង ការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតអ្នកឧកញ៉ា ដាតុបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងឯកឧត្តម សេន ម៉ាតណូ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមអមដំណើរពីឯកឧត្តមលោកជំទាវ បានអញ្ជើញជាអធិបតី ក្នុងពិធីអប់រំសុខភាព ពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យអង្គការ Ycryuzu Doktolari នៃប្រទេសទួគី ដើម្បីអប់រំសុខភាពពិគ្រោះពិនិត្យនិងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ចំនួន ៦០០ នាក់ ក្នុងឃុំឈូកសស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្នុងពិធីនោះដែលក៏មានការអញ្ជើញចូលរួមពីអាជ្ញាធរស្រុកនិងអាជ្ញាធរឃុំ លោក លោកស្រី ជាភ្ញៀវកិត្តិយស អញ្ជើញចូលរួមផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមគ្រូពេទ្យ នៃប្រទេសទួគី ចុះពិនិត្យជំងឺទូទៅដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ បានសហការជាមួយនឹង ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃ សមាគមសម្ព័ន្ធយុវជនមុស្លីមកម្ពុជាថ្នាក់កណ្ដាល និងមានការសហការរៀបចំដោយក្រុមសមាគមសម្ព័ន្ធយុវជនមុស្លីមកម្ពុជា ស.យ.ម.ក ខេត្តកំពង់ឆ្នាំង ការអប់រំសុខភាពពិគ្រោះពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃនេះធ្វើក្នុងរយៈពេលមួយថ្ងៃ ជូនបងប្អូនប្រជាពលរដ្ឋ ទាំង៦០០ នាក់។

ក្នុងនោះដែរ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានអានរបាយការណ៍និងមតិស្វាគមន៍ ជូនគណៈអធិបតីនិងអង្គពិធី និងបានថ្លៃអំណរគុណចំពោះក្រុមការងារគ្រូពេទ្យ មនុស្សធម៌របស់ប្រទេសទូគី ដែលបានចុះមកពិនិត្យនិងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដែលឥតគិតថ្លៃ។

ឯកឧត្តម មីន គ្រីយ៉ា រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋលោកតាលោកយាយ នឹងបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមបណ្ឌិតអ្នកឧកញ៉ាដាតុបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសក កម្មពិសេស មកកាន់បងប្អូនប្រជាពលរដ្ឋ លោកតា លោក យាយ ទាំងអស់ទាំងបងប្អូនខ្មែរនិងបងប្អូនខ្មែរឥស្លាម ដែលបានមកពិនិត្យជំងឺដោយឥតគិតថ្លៃ ដែលជាសកម្មភាពមនុស្សធម៌របស់អង្គការ Ycryuzu Doktolari ក្រុមគ្រូពេទ្យនៃប្រទេសទូគី ។

ឆ្លៀតក្នុងឱកាសនោះគណៈធិបតី ឯកឧត្តម ហុី វីរះ តំណាង រាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកកំពង់ត្រឡាច មុននឹងមតិសំណេះ សំណាល ជាមួយនឹងប្រជាពលរដ្ឋ ក៏បានស្វាគមន៍និងថ្លែង អំណរគុណចំពោះលោកស្រីប្រធានដឹកនាំរបស់អង្គការ Ycryuzu Doktolari នៃក្រុមគ្រូពេទ្យមនុស្សធម៌ប្រទេសទូគី និងបានពាំនាំការផ្ដាំផ្ញើសួរសុខទុកពីសំណាងសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចានមុនី ជូនបងប្អូនប្រជាពលរដ្ឋ លោកតា លោកយាយ ដែលបានមកទទួលនូវការព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ នៅក្នុងពេលនេះ ឯកឧត្តមក៏បានបន្តទៀតថា ដោយសារកត្តានៃតម្លៃសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា គិតតាំងពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននា អតីតយករដ្ឋមន្ត្រី និងរហូតមកទល់នឹងបច្ចុប្បន្នសម្ដេចធិបតី ហ៊ុន ម៉ាណែតបន្តវេន គឺធ្វើឲ្យប្រទេសកម្ពុជាយើងបានទទួលនូវសន្តិភាពទាំងស្រុង ពិសេសគឺការលេចធ្លោនៃការអភិវឌ្ឍន៍លើកគ្រប់វិស័យ និងការលំហូរចូលនៃភ្ញៀវទេសចរអន្តរជាតិ និងការជំនួយតាមរយៈការឧបត្ថម្ភមនុស្សធម៌ផ្សេងៗជាក់ស្ដែងដូចជាថ្ងៃនេះមានក្រុមគ្រូពេទ្យមនុស្សធម៌ស្ម័គ្រចិត្តមកពីប្រទេសតួគឺបានមកព្យាបាលជំងឺបងប្អូនដោយឥតគិតថ្លៃ ។

បន្ទាប់ពីគណៈអធិបតី មានមតិសំណេះសំណាល ក្នុងអង្គពិធីនោះក៏បានបើកនូវការពិនិត្យនិងព្យាបាលជូនបងប្អូនប្រជា ពលរដ្ឋ លោកតា លោកយាយ ដោយឥតគិតថ្លៃ ពីក្រុមគ្រូ ពេទ្យមនុស្សធម៌ស្ម័គ្រចិត្តរបស់ប្រទេសទូគី ហើយឯកឧត្តមលោកជំទាវ លោក លោកស្រី អង្គពិធីនិងឯកឧត្តមអធិបតីអញ្ជើញចូលរត្រួតពិនិត្យនៃការដំណើរការ ការពិនិត្យនិងព្យាបាលជំងឺទូទៅជូនបងប្អូនប្រជាពលរដ្ឋ៕

មតិឆ្លើយតប

Your email address will not be published.