ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំ ការស្នើដល់មន្ទីរពាក់ព័ន្ធសិក្សាស្វែងយល់និងវាយតម្លៃផលប៉ះពាល់ ទៅលើហេដ្ឋារចនាសម្ព័ន្ធ ក្នុងស្រុកកំពុងលែង
កំពង់ឆ្នាំង÷ នៅក្នុងកិច្ចប្រជុំ ត្រួតពិនិត្យនិងវាយតម្លៃផលប៉ះពាល់ ទៅលើហេដ្ឋារចនាសម្ព័ន្ធ ក្នុងស្រុកកំពង់លែង នា ព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ដឹកនាំកិច្ច ប្រជុំរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិ បាលខេត្តកំពង់ឆ្នាំង ហ្នឹងមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ លោក យ៉ែម លក្ខិណា អភិបាលនៃគណៈអភិបាលស្រុកកំពង់លែង ព្រមទាំងលោកមេឃុំ មេភូមិ អញ្ជើញចូលរួមផងដែរ។
នៅក្នុងកិច្ចប្រជុំនោះបានជំរុញឲ្យអភិបាលរងខេត្ត មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរស្រុក និង ភូមិ ឃុំ ត្រូវសិក្សាស្វែង យល់ នឹងវាយតម្លៃ ផលប៉ះពាល់ឲ្យបានច្បាស់លាស់ ដើម្បីស្នើសុំទៅក្រសួងពិនិត្យសម្រេច។
ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង ក៏បានស្នើសុំឲ្យអាជ្ញាធរមូលដ្ឋាន ផ្អាកចុះហត្ថលេខាលើការស្នើសុំសាងសង់សំណង់រឹង ដែលប៉ះពាល់លើដីចំណីផ្លូវ ជាបណ្ដោះអាសន្ន ព្រោះនៅ ពេលដែលក្រសួងសម្រេច នឹងងាយស្រួលមិនប៉ះពាល់ដល់សំណង់រឹងរបស់ពួកគាត់ ជាមួយនឹងកិច្ចប្រជុំសិក្សាស្វែង យល់វាយតម្លៃល្អប៉ះពាល់លើការកសាង អភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធនេះ ដែរមន្ទីរជំនាញត្រូវកំណត់គោលដៅឲ្យបានច្បាស់លាស់លើដីចំណីផ្លូវ អាក់ផ្លូវ ដើម្បីជៀសវាងមានបាតុ ភាពនៅថ្ងៃក្រោយ។
នៅក្នុងកិច្ចប្រជុំនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានស្មើឲ្យស្រុកធ្វើការជួសជុលកែលម្អអាគារសាលាស្រុកឡើងវិញ ជាមួយគ្នានោះឯកឧត្តម បានផ្ដល់ឱ្យមានការកសាង អគារការិយាល័យច្រកចេញចូលមួយ មួយខ្នងដល់សាលាស្រុកផងដែរ។
នៅក្នុងឱកាសនោះលោក សាន់ យូ អភិបាលរងខេត្តកំពង់ ឆ្នាំង បាទស្មើដល់មន្ទីរជំនាញសូមពិនិត្យនិងបោះបង្គោលឲ្យ បានច្បាស់លាស់ពីអាកផ្លូវ ពីដីចំណីផ្លូវ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងជាវាងការរំលោភ។ ឧទាហរណ៍ដូចតាមផ្លូវជាលេខ ៥ ដែល គេបានកំណត់ច្បាស់លាស់ប៉ុន្តែបច្ចុប្បន្នត្រូវបានប្រជា ពលរដ្ឋរំលោភបំពាននេះជាផលលំបាកនៅថ្ងៃក្រោយដែរ។
លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង ក៏បានលើក ឡើងពីប្រវត្តិផ្លូវលេខ ៥០ស៊ី ដើមឡើយជាផ្លូវក្រាល គ្រោះក្រ ហម កសាងដោយវិស្វកម្មក្រសួងការពារជាតិ ក្រោយមកអភិវឌ្ឍន៍ដោយក្រសួងសាធារណការ ដែលគម្រោងកសាងមួយជុំភ្នំមានប្រវែង៤៣ គីឡូម៉ែត្រ។
បច្ចុប្បន្នក្រសួងសាធារណៈការបានកសាងបានប្រវែង ៣១ គីឡូម៉ែត្រ ជាមួយគ្នានោះដែរលោកពិបាលស្រុកកំពង់លែង ក៏បានស្នើឲ្យមានការកសាងផ្លូវលេខ 50សេ ២ ចេញពីឃុំច្រណូកទៅឃុំផ្លូវទូក។
នៅក្នុងកិច្ចប្រជុំនោះដែរអភិបាលស្រុកនិងមេឃុំ មេភូមិ បានឯកភាព រីករាយនិងទទួលយក គម្រោងអភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធ ក្នុងស្រុកកំពង់លែងផងដែរ។