កំពង់ឆ្នាំងស្អាត ខ្មែរធ្វើបាន នូវយុទ្ធនាកា សម្អាតផ្លូវជាតិ គ្មានសំរាម និងសំណល់ប្លាស្ទិក…

23

ខេត្តកំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលក្រុងកំពង់ឆ្នាំង ដឹកនាំដោយលោក សាន់ ឧស្មាន់ អភិបាលរងក្រុង តំណាង លោកអភិបាលក្រុងកំពង់ឆ្នាំង សហការសម្រប សម្រួលជាមួយក្រុមការងារមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ក្រោមការផ្ដួចផ្ដើម និងចង្អុលបង្ហាញរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាបន្តបន្ទាប់ ហេតុដូចនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រុមការដឹកនាំរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បាននឹងកំពុងរៀបចំកម្មវិធីអនុវត្តយុទ្ធនាការ « កំពង់ឆ្នាំងស្អាត ខ្មែរធ្វើបាន » និងយុទ្ធនាសម្អាតផ្លូវជាតិ « ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក » បានធ្វើយុទ្ធនាការនៅទីតាំងសួនត្រីក្រហោ ភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង និងនៅតាមបណ្តាសង្កាត់ ក្នុងក្រុងកំពង់ឆ្នាំង។

ក្នុងនោះក៏មានសមាសភាពចូលរួម និងលទ្ធផល រូមមាន៖ ១.មកពីសាលាផ្សេងគ្នាចំនួន : ០៥ សាលា និងមានលោកគ្រូ អ្នកគ្រូ ចូលរួមសរុបចំនួន២៤ នាក់ ក្នុងនោះមានអ្នកគ្រូ ចំនួន ០៩នាក់ សិស្សានុសិស្ស សរុបចំនួន: ៧៨០ នាក់ សិស្ស ស្រី ២៧៣ នាក់ ដោយមានការចូលរួមពីមន្រ្តីរាជការ សរុបចំនួន ៣៦ នាក់ ស្រី ១១ នាក់ និងសាលាសង្កាត់ចំនួន០៤ សង្កាត់ រួមទាំងអាជ្ញាធរ មូលដ្ឋាន និងប្រជាពលរដ្ឋ សរុបចំនួន ៤១៥ នាក់ ស្រី ១៨១ នាក់ ចំនួនសរុបអ្នកចូលរួមក្នុងយុទ្ធនាការ កំពង់ឆ្នាំងស្អាត ខ្មែរធ្វើបាន »និងយុទ្ធនាសម្អាតផ្លូវជាតិ « ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក សរុបចំនួន ១.២៥៥ នាក់ស្រី ៤៧៤ នាក់ សំរាមនិងថង់ប្លាស្ទិក ដែលប្រមូលបានក្នុងយុទ្ធនាការខាងលើសរុបចំនួន: ៦០ គ.ក។

នេះគឺជាយុទ្ធនាការ ចក្រា ប្រកបដោយចីរភាពបរិស្ថាប ខេត្តមួយ បន្តនូវយុទ្ធនាការ« កំពង់ឆ្នាំងស្អាត ខ្មែរធ្វើបាន »និងយុទ្ធនាសម្អាតផ្លូវជាតិ « ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក ៕

( គិតពីសុខភាពរបស់អ្នកត្រូវមានឆន្ទៈគិតពីបរិស្ថាន)