ពលរដ្ឋចំនួន១០ គ្រួសារ ក្នុងស្រុកកំពង់លែង សន្យាបញ្ឈប់បន្តមុខរបរនេសាទខុសច្បាប់ ក្រោយពីបានជួបសំណេះ សំ ណាល ជាមួយនឹង មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងទទួលបានអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត

25

កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិ បត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមនុស្សធ៌ម និងក្រុមការងារយេនឌ័រ របស់អង្គភាព សហការជាមួយអាជ្ញា ធរមូលដ្ឋាន ដោយមានការចូលរួមពី លោក យ៉ែម លក្ខិណា អភិបាលនៃគណៈអភិបាលស្រុកកំពង់លែង លោកមេឃុំផ្លូវទូក ព្រមទាំងកងកម្លាំងទាំង៣ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឃុំផ្លូវទូក ប្រកបរបរនេសាទ ខុសច្បាប់ ដែលងាកមកធ្វើការនេសាទស្របតាមច្បាប់វិញ នៅឃុំផ្លូវទូក ស្រុកកំពង់លែង។

នាឱកាសចុះជួបសំណេះសំណាលនោះដែរ ឯកឧត្តម មេ បញ្ជាការ ក៏បានពន្យល់ដល់ប្រជាពលរដ្ឋ អំពីផលប៉ះពាល់ដល់ពូជត្រី និង ជីវចម្រុះ នៅបាតទន្លេ ដែលបណ្តាលមកពីការនេសាទខុស ច្បាប់ និង បានណែនាំបងប្អូន ឲ្យទៅពន្យល់ដល់បងប្អូនប្រ ជាពលរដ្ឋផ្សេងទៀត ដែលកំពុងបន្តការនេសាទខុសច្បាប់ ឲ្យងាកមករកការនេសាទស្របច្បាប់ទាំងអស់គ្នាវិញ។

ប្រជាពលរដ្ឋ នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ភាគច្រើនប្រកបរបរធ្វើស្រែប្រាំង និងរបរនេសាទខុសពីច្បាប់ ដោយ ឡែក មានប្រជាពលរដ្ឋ ចំនួន១០គ្រួសារ បានសន្យា និងប្តេជ្ញាបញ្ឈប់ការនេសាទខុសច្បាប់ ប៉ុន្តែពួកគាត់ បានសំណូម ពរ ស្នើសុំដីសម្រាប់ធ្វើស្រែចំការ និងបង្កបង្កើនផល ព្រោះពួក គាត់សព្វថ្ងៃ មានតែដីលំនៅឋាន ដែលកំពុងរស់នៅ និងមាន តែមុខរបរនេសាទតែប៉ុណ្ណោះ ហើយគ្មានដីស្រែចម្ការទេ។

នេះបើតាមការបញ្ជាក់របស់ លោកមេឃុំផ្លូវទូក បានឲ្យដឹងថាប្រជាពលរដ្ឋទាំង១០គ្រួសារខាងលើនេះ ពិតជាគ្មានដីសម្រាប់ធ្វើស្រែ ឬ បង្កបង្កើនផល ពិតប្រាកដមែន។

ដោយហេតុឃើញបែបនេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី មេ បញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ក៏បានឱ្យ អាជ្ញាធរឃុំ និងស្រុក ជួយពិនិត្យ និង ស្នើសុំទៅថ្នាក់លើ ដើម្បីផ្តល់ដីដល់បងប្អូនទាំង១០គ្រួសារ សម្រាប់ធ្វើស្រែចម្ការ និង បង្កបង្កើនផល បន្ទាប់ពីពួកគាត់បានប្តេជ្ញាចិត្ត ឈប់និងប្រកបរបរនេសាទខុសច្បាប់ទៀតហើយ។

ក្នុងឱកាសនេះដែរឯកឧត្តមមេបញ្ជាការ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភដល់ប្រជាពលរដ្ឋ ទាំង១០ គ្រួ សារ ក្នុងនោះអំណោយរូមមាន៖-អង្ករ ២៥០ គីឡូក្រាម – មី ១០កេះ – ត្រីខ ១០យួ រ- ទឹកត្រី ១០យួរ – ទឹកសីអ៉ីវ ១០យួរ -មុង ១០ – រួមនឹងថវិកាមួយចំនួនទៀតផងដែរ។

ដោយឡែក បានឧបត្ថម្ភដល់ លោកមេឃុំផ្លូវទូក សម្រាប់ទុកដោះស្រាយបញ្ហា ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកជីវភាព និងមានផ្ទះសម្បែងមិនសមរម្យ បន្ថែមទៀត ក្នុងនោះរូមមាន៖-អង្ករ ១២៥ គីឡូក្រាម-ស័ង្កសី ១០០សន្លឹក -មី ០៥ កេះ – ត្រីខ០៥ យួរ- ទឹកត្រី ០៥យួរ -ទឹកសីអ៉ីវ ០៥យួរ ។

តាមការឲ្យដឹងពីឯកឧត្តមមេបញ្ជាការបានបញ្ជាក់មកអង្គភាពសារព័ត៌មានយើងឲ្យដឹងថា កាលពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានឧបត្ថម្ភម៉ាស៊ីនបូមទឹកចំនួន១០គ្រឿង ដល់អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សម្រាប់ចុះជួយបូមទឹក ដល់គ្រួសារអតីតយុទ្ធជន។

ហើយក៏ដោយមានការសំណូមពរ ពីអតីតយុទ្ធជន ដែលរស់ នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ឲ្យជួយបូមទឹកចូលស្រែ ប្រាំងរបស់ពួកគាត់ចំនួន ៤៥ ហិកតា ឯកឧត្តមឧត្តមសេនីយ៍ត្រីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ក៏បានចាត់ តាំងកម្លាំងមួយក្រុម នាំយកម៉ាស៊ីនបូមទឹកចំនួន១០ គ្រឿង រួមជាមួយប្រេងចាក់ម៉ាស៊ីន ចុះទៅជួយបូមទឹកស្រែប្រាំង តាមសំណូមពររបស់ពួកគាត់៕