ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញជាអធិបតី ក្នុងពិធីសំណេះ សំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀននិងនាយប៉ុស្តិ៍នគរបាលរដ្ធបាល ទូទាំងខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង÷នៅព្រឹកថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគ៧ អញ្ជើញជាអធិបតី សំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ធបាល ទូទាំងខេត្តកំពង់ឆ្នាំង នៅសាលាខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោក ជំទាវ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៧ ព្រមទាំងអភិបាល រងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ស្មៀន រួមនាយប៉ុស្តិនគរបាលរដ្ឋបាល ដែលបានចូលរួមទូទាំងខេត្តសរុបជាង៦៥៦នាក់។