ឧត្តមសេនីយ៍ត្រី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ ឆ្នាំង នាំយកអំណោយ សម្ដេចអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភដល់គ្រួសារមានជីវភាពខ្វះខាត រួមទាំងចាស់ជរា ក្នុងក្រុងកំពង់ឆ្នាំង ចំនួន០៥ គ្រូសារ

19

កំពង់ឆ្នាំង÷ នៅរសៀលថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិ បត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមនុស្សធម៌របស់អង្គភាព សហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយមានការចូលរួមពី លោកស្រី ង៉ែត វារីផល សមាជិកក្រុមប្រឹក្សាក្រុង និងជាប្រធានគណៈកម្មការពិគ្រោះយោបល់កិច្ចការស្តី្រ និងកុមារ ក្រុមប្រឹក្សាក្រុងកំពង់ឆ្នាំង ព្រមទាំង លោក លោកស្រី អភិបាលរងក្រុង អាជ្ញាធរភូមិ សង្កាត់កំពង់ឆ្នាំង បាននាំយក៖
-អង្ករ ១២៥គីឡូក្រាម -មី ០៥កេស -ត្រីខ ០៥យួរ -ទឹកត្រី ០៥យួរ -ទឹកស៊ីអ៉ីវ ០៥យួរ -មុង ០៥ -ស័ង្កសី ៣៥សន្លឹក
ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋ ជាស្ត្រីមេម៉ាយ ចាស់ជរា ជួបការលំបាកជីវភាព ចំនួន ០៥ គ្រួ សារ នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុកំពង់ឆ្នាំង។

ក្នុងនោះមាន៖១.ឈ្មោះ អេង រដ្ឋា ជាស្ត្រីមេម៉ាយក្រីក្រ គ្មានទីពឹង រស់នៅលើដីបងប្អូន ២.ឈ្មោះ វ៉ាន់ ហេង ជាស្ត្រីចាស់ ជរា រស់នៅជាមួយចៅស្រី ៣.ឈ្មោះ ឌុំ បូរី ជាស្ត្រីមេម៉ាយ ចិញ្ចឹមកូន ក្នុងបន្ទុក ចំនួន ០៤នាក់ សុទ្ធតែពិការ ៤.ឈ្មោះ ម៉ែន សារុំ ជាស្ត្រីចាស់ជរា ចិញ្ចឹមចៅពិការ ដោយគ្រោះថ្នាក់ចរាចរណ៍ ៥.ឈ្មោះ ស្រី សុភី ស្ត្រីមេម៉ាយក្រីក្រ គ្មានទីពឹងកូនកំពុងជាប់ពន្ធធនាគារ។

ដោយឡែក ក្នុងឱកាសនេះ អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងកំពង់ឆ្នាំង បានចូលរួមឧបត្ថម្ភថវិកា ដល់គ្រួសារប្រជា ពលរដ្ឋ ទាំង០៥គ្រួសារ ដោយក្នុង០១គ្រួសារ ទទួលបាននូវថវិកាចំនួន ៤០,០០០រៀល រួមជាមួយថវិកាផ្ទាល់របស់ លោក ស្រី ង៉ែត វារីផល ឧបត្ថម្ភ ក្នុង០១គ្រួសារ ២០,០០០រៀល សរុបថវិកា ក្នុង០១គ្រួសារទទួលបាន ៦០,០០០រៀល។