ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ និងលោកជំទាវម កែ ច័ន្ទមុន្នី បានអញ្ជើញជាអធិបតី សម្ពោធអគារ និងសាលាប្រជុំ គណបក្ស ប្រជាជនកម្ពុជា ឃុំសែប ក្នុងស្រុកកំពង់ត្រឡាច

18

កំពង់ឆ្នាំង÷នាព្រឹកថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ឆ្នាំង រួមជា មួយលោកជំទាវ កែ ច័ន្ទមុនី សមាជិកគណៈកម្មាធិការកណ្តាល និង ជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធអគារ និងសាលប្រជុំគណ
បក្សប្រជាជនកម្ពុជាឃុំសែប ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្នុងពិធីនោះដែរ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានឃុំទាំង១០ នៃស្រុកកំពង់ ត្រឡាច, អនុប្រធាន និងសមាជិកសមាជិកាក្រុ មការងារគណបក្សចុះមូលដ្ឋានឃុំសែប, ប្រធាន អនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្ស សាខាបក្សភូមិ និងសកម្មជនយុវជនគណបក្សឃុំ សរុបសមាភាពចូលរួមចំនួនប្រមាណ ៥០០នាក់ អញ្ជើញចូលរួមផងដែរ៕