សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា រៀបចំសិក្ខាសាលាលេីកទី២ នៅខេត្តស្ទឹងត្រែង
ស្ទឹងត្រែង ៖ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មាន សហ ការជាមួយរដ្ឋបាលខេត្ត ស្ទឹងត្រែង បានរៀបចំសិក្ខាសាលា ស្ដីពី ក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មានវិស័យបរិស្ថាន និងផ្សព្វផ្សាយ សមិទ្ធផល ខេត្តស្ទឹងត្រែង ដែលមានសិក្ខាកាមចូលរួម ចំនួន ២៧៩នាក់ ដែលធ្វើឡើង នៅសាលប្រជុំ សាលាខេត្ត ស្ទឹងត្រែង នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៥ ក្នុង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
ឯកឧត្ដម ប៉ែន លីណាត អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សរ សុពុត្រា អភិបាល នៃគណៈ អភិបាលខេត្តស្ទឹង ត្រែង បានអញ្ជើញ ជា អធិបតីភាពភាព ទាំងពិធីបេីក និង ពិធីបិទសិក្ខាសាលា និង បានផ្ដល់កិត្តិយសប្រគល់វិញ្ញាបន បត្របញ្ជាក់ការសិក្សា ជូនសិក្ខាកាម ២៧៩ នាក់ផងដែរ។
បេីតាម លោកបណ្ឌិត ហោ គន្ធា ប្រធាន សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មាន កម្ពុជា បានប្រាប់ថា ការរៀបចំសិក្ខា សាលា នាពេលនេះ ជាការរៀបចំលេីកទី២ ក្រោមប្រធានបទ ក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មានវិស័យ បរិស្ថាន និងផ្សព្វ ផ្សាយសមិទ្ធផល ខេត្តស្ទឹងត្រែង ដែលស្ថិតក្នុង ផែនការនៃការរៀបចំ សិក្ខាសាលា ចំនួន ២៤ខេត្ត ។
លោកបណ្ឌិត បានបន្ដប្រាប់ថា ការរៀបចំ សិក្ខាសាលានេះ គឺទទួលបាន នូវការគាំទ្រ ពី សំណាក់ក្រសួងព័ត៌មាន ក្រសួង បរិស្ថាន រដ្ឋបាលខេត្តស្ទឹងត្រែង និង សមាគមដៃគូរ ។
ជាមួយគ្នានេះដែរ លោកបណ្ឌិត សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន សេវ ឌឺ ឡាហ្វ៍ ខេមបូឌា និង សមាគមសម្ព័ន្ធ យុវជនដើម្បីសន្តិភាពដែលចូលរួម ឧបត្ថម្ភគាំទ្រ និងទ្រទ្រង់ អាហារសម្រន់សម្រាប់ សិក្ខាកាមក្នុង សិក្ខាសាលា និងជា ពិសេសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន លោក ម៉ែន គុង នាយករងរដ្ឋបាលខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត និងលោកបណ្ឌិត ជា សំហុង ទីប្រឹក្សាច្បាប់ ដែលបានចំណាយ ពេលធ្វេីបទបង្ហាញ ប្រកបដោយចំណេះដឹងដ៍មានសារសំខាន់ និងឧត្ដមប្រយោជន៍ ជូនដល់សិក្ខាកាម ក្នុងការពង្រឹងសមត្ថភាព និងអភិវឌ្ឍខ្លួន។