អាជ្ញាធរបឹងទន្លេសាបនិងក្រសួងធនធានទឹក តម្រូវឲ្យ ក្រុមហ៊ុន អាងកូ វ៉ធើរ សឹបផ្លាយ ក្រុមហ៊ុនឯកជនទឹកស្អាត ដែលហានចាក់ដីចូលទន្លេសាប ក្នុងក្រុងកំពង់ឆ្នាំង កាយដីចេញនិងរៀបចំឱ្យដូចជាស្ថានភាពដើមឡើងវិញ

21

កំពង់ឆ្នាំង÷ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូល រួមប្រជុំបន្ទាន់ជាមួយ ឯកឧត្តម លី ស៊ីណូ អនុរដ្ឋលេខាធិការ ឯកឧត្តម ហែល តូនី អនុប្រធានក្ដាប់រួម នៃអាជ្ញាធរទន្លេសាប និងក្រុមការងារ ព្រមទាំងមានការចូលរួមពី ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ប្រជុំរួមគ្នា និងបានចុះពិនិត្យជាក់ស្ដែង លើទីតាំងដែលក្រុមហ៊ុនឯកជនបានចាក់ដីចូលទន្លេសាប មានប្រវែងប្រមាណ ៧០ម៉ែត្រ ហើយក៏បានលើកជាទំនប់ ដោយគ្មានការអនុញ្ញាតត្រឹមត្រូវ ពីស្ថាប័នពាក់ ព័ន្ធនឹងអាជ្ញាធរ ខុសពីនីតិវិធីនៃច្បាប់ ទីតាំងខាងលើនេះស្ថិតចំណុចកំពង់ផែថ្មី ភូមិទី៧ ក្នុងសង្កាត់ខ្សាម ជាប់ព្រំទល់ភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ក្រោយពីបែកធ្លាយរឿងរ៉ាវការលុបទន្លេក្រោយពីអង្គភាពសារ ព័ត៌មាន ជាច្រើនអង្គភាពបានចុះផ្សាយ ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធខាងលើ ក៏បានចុះមកប្រជុំនិងចុះត្រួតពិនិត្យជាក់ស្ដែង នេះពិតជាការចាក់ដីចូលទន្លេដោយខុសនិងច្បាប់ពិតប្រាកដមែន ហើយក៏ជាបទល្មើស ដែលបានចែងក្នុងបទបញ្ញត្តិ នៅក្នុងមាត្រាទី១២ និងមាត្រាទី៣៦ នៃច្បាប់ស្ដីពីការគ្រប់គ្រងធនធានទឹក នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

មិនតែប៉ុណ្ណោះបានបំពានយ៉ាងធ្ងន់ធ្ងរចូលទន្លេសាបដែលបង្កឱ្យមានផលប៉ះពាល់ជាអវិជ្ជមាន ដ៏លំហូរទឹក ធម្មជាតិរបស់ទន្លេសាប។

នេះបើតាមប្រភពពីប្រជាពលរដ្ឋដែលបានឃើញសកម្មភាពបែបនេះក៏សួរទៅក្រុមការងារខាងគ្រឿងចក្រកំពុងតែជិះកាយកាលពីថ្ងៃទី១៩ ក្នុងខែមិនា កន្លងមក តាមប្រភពពីប្រជាពល រដ្ឋ បានឱ្យដឹងថា មានតែលិខិតស្នើសុំតែមិនទាន់មានការអនុញ្ញាតឲ្យនោះទេ ដើម្បីកាយយកជម្រៅដើម្បីដាក់អំពុងស៊ីយ៉ូ តែក្រោយមកក៏បែរជាលេចធ្លាយឃើញមានការចាក់ដីហ៊ុម ព័ទ្ធចូលទៅក្នុងទន្លេសាបយ៉ាងវែងអនឡាយ ទាំងនេះគឺជាការលើកឡើងរបស់ប្រជាពលរដ្ឋ ដែលបានប្រទះឃើញនិងឈរមើលជាច្រើនថ្ងៃដែលសកម្មភាពកំពុងធ្វើ។

នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការក្រសួងធនធានទឹក តំណាងឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា តាមការបំភ្លឺពីតំណាងក្រុមហ៊ុនថា ការចាក់ដីលើកជាទំនប់នេះ គឺដើម្បីការពារម៉ាស៊ីនបូមទឹក ពីការរំខានដោយ ដើមកំប្លោកក្នុងទន្លេ សម្រាប់បូមទឹកយកមកបម្រើសេវាកម្មផ្គត់ផ្គង់ទឹកស្អាត ដើម្បីលក់ជូនប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងក្រុងកំពង់ឆ្នាំង ដែលខ្វះខាតទឹកស្អាតក្នុងរដូវប្រាំង ដោយពុំមានចេតនានិងហ៊ុមព័ទ្ធយកដីជាកម្មសិទ្ធិនោះទេ។

បើទោះជាការលើកឡើងនិងបំភ្លឺ ពីតំណាងក្រុមហ៊ុនយ៉ាង ណាក្ដី តែជាទង្វើដែលសកម្មភាពខុសនឹងច្បាប់ ជាវិធានការ ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការក្រសួងធនធានទឹក បានបញ្ជាក់ថា ក្រុមការងារក្រសួងតម្រូវឱ្យក្រុមហ៊ុន កាយដី ដែលបានចាក់ចូលទន្លេសាបចេញវិញនិងរៀបចំឱ្យដូចជាស្ថាន ភាពដើមឡើងវិញ៕