រដ្ឋបាលខេត្តកំពង់ឆ្នាំងបានបើកកិច្ចប្រជុំគណៈកម្មាធិការរៀប ចំព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័លឆ្នាំនេះ ដែលបានគណៈ កម្មាធិការបុណ្យជាតិ-អន្តរជាតិ សម្រេចយកខេត្តកំពង់ឆ្នាំងនិងគ្រងធ្វើនៅថ្ងៃទី១៥ – ឧសភា ខាងមុខនេះ
កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យទ្វារទសមាសច្រត់ព្រះនង្គ័លឆ្នាំនេះ ដឹកនាំកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក លោកស្រី អភិបាលរង ខេត្ត អភិបាល ក្រុង ស្រុក ព្រមទាំង លោក លោកស្រី ថ្នាក់ ដឹកនាំប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងបានបន្តចុះត្រួត ពិនិត្យមើល ស្ថានភាពតាមដងផ្លូវជាតិលេខ៥ តាមបណ្ដាស្រុកចាប់ពីរង្វង់មូលរូបសំណាក់ ព្រះគោ ព្រះកែវ ស្រុកសាមគ្គីមានជ័យ រហូតមកដល់ហ្នឹងទីរួមខេត្ត។
ពិធីបុណ្យច្រត់ព្រះនង្គ័លនេះ និងប្រព្រឹត្តិទៅនៅក្នុងបរិវេណ ទីលានបាល់ទាត់ ទុលមុខសាលាខេខត្តកំពង់ឆ្នាំង ក្រោមការស្ដេចយាង ព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីនោះដែលនឹងគ្រោងធ្វើនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។
ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា រាជពិធីបុណ្យទ្វារទសមាសច្រត់ព្រះនង្គ័ល ដែលនឹងធ្វើឡើងនៅខេត្តកំពង់ឆ្នាំងនេះ គឺនឹងមានឥស្សរជន ក្នុងស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំងមានការចូលរួមផងដែរពីសំណាក់អង្គទូត នៃបណ្ដាប្រទេសជាមិត្តប្រចាំនៅកម្ពុជា និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនពាន់នាក់ផងដែ។
ឯកឧត្តមអភិបាលខេត្ត នៅក្នុងអង្គប្រជុំ ក៏បានបន្តទៀតថាដូចនេះ កងកម្លាំង ទាំងបីនៅក្នុងខេត្តត្រូវ ដាក់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការថែរក្សាសន្តិសុខសុវត្ថិភាព ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ទាំងមូលឱ្យបានល្អប្រសាសន៍បំផុតនិងចំពោះកិច្ចការងារបរិស្ថាន អនាម័យ អាជ្ញាធរក្រុង ស្រុក ដែលនៅតាមបណ្តោយផ្លូវជាតិ ត្រូវពិនិត្យឱ្យបានច្បាស់លាស់ហើយត្រូវផ្សព្វផ្សាយជូនប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិឲ្យដាក់ទង់ជាតិ តាមដងផ្លូវ ដោយធ្វើកិច្ចការនេះទទួលខុស ត្រូវខ្ពស់បំផុត។
ឯកឧត្តម បានលើកឡើង ក្នុងអង្គប្រជុំបន្តទៀតថា នេះជាកិត្តិយស ធំធេងណាស់សម្រាប់ខេត្តកំពង់ឆ្នាំងយើង ដែលគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ហើយបាន សម្រេចយកខេត្តកំពង់ឆ្នាំង ក្នុងការរៀបចំព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័ល នៅឆ្នាំ២០២៥នេះ។
មិនតែប៉ុណ្ណោះនៅក្នុងព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័លនេះ គឺ ជាព្រឹត្តិការណ៍បុណ្យជាតិ អំពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ យើងមានតាំងពីបុរាណកាលមក៕