ពិធីប្រកាសខេត្តកំពង់ឆ្នាំង បញ្ចប់ការវាស់វែងដីធ្លី លក្ខណៈជាប្រព័ន្ធ និងប្រគល់វិញ្ញាបនប័ត្រអចលនវត្ថុ ជូនម្ចាស់កម្មសិទ្ធិដែលមានក្បាលដីមកពីស្រុកចំនួន៤ ក្នុងខេត្តកំពង់ឆ្នាំង ចំនួន ៤២៨៣ ប័ណ្ណក្បាលដី

30

កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសខេត្តកំពង់ឆ្នាំង បញ្ចប់ការ វាស់វែងដីធ្លី មានលក្ខណៈជាប្រព័ន្ធ និងពិធីប្រគល់វិញ្ញាបនបត្រសម្ចាស់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូអមដំណើរ និងឯកឧត្តមអភិបាល ខេត្ត អភិបាលរងខេត្ត អភិបាលក្រុងស្រុក មន្ត្រីរាជការ អង្គ ភាពជុំវិញខេត្ត បងប្អូនប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។

ក្នុងដដែលឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងមតិស្វាគមន៍ចំពោះគណៈធិបតីនិងអង្គពិធីទាំងមូលព្រមទាំងអាននូវរបាយការណ៍ការងារ ដែលរដ្ឋបាលខេត្ត បានរៀបចំក្រុមចុះបញ្ជីចំនួន ១១ក្រុម មានកម្លាំងសរុប ៣៥០នាក់
ឯកឧត្តមបានបញ្ជាក់បន្តទៀតថាក្នុងនោះកម្លាំងក្នុងខេត្តចំនួន ១៧៩ នាក់ កម្លាំងយុវជនចំនួន ១៥៨ នាក់ និងក្រុមចុះបញ្ជីរបស់ក្រសួង ដ.ន.ស (១ ក្រុម) មានចំនួន ១៣នាក់ ដើម្បីជួយជំរុញការងារ ចុះបញ្ជីបង្ហើយលើក្បាលដី ប៉ានស្មានប្រមាណ ៧២៦ ៩៧៦ ក្បាលដី។

ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តកំពង់ឆ្នាំង ចាប់តាំងពីពេលចាប់ផ្តើមអនុវត្ត រហូតដល់បញ្ចប់នេះ បានឆ្លងកាត់ ៤ ដំណាកកាលធំៗ រួមមាន៖ ១-ដំណាក់កាលដំបូង នៅឆ្នាំ២០០៨ /២-ដំណាក់កាលអនុវត្តបទបញ្ជាលេខ ០១បប/ ៣-ដំណាក់កាលក្រោយបទបញ្ជាលេខ ០១បបៈ/៤-ដំណាក់កាលចុះបញ្ជីបង្ហើយៈ ក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ផងដែរថាក្នុងពិធីបញ្ចប់ការវាស់វែងដីធ្លីមានលក្ខ ណៈជាប្រព័ន្ធ និងពិធីប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពល រដ្ឋនេះដែរ ដែលមានប្រជាពលរដ្ឋចូលរួមមកពី ស្រុកចំនួន៤ ស្រុក ក្នុងនោះរួមមាន ស្រុករលាប្អៀរ ស្រុកកំពង់ត្រឡាច ស្រុកសាមគ្គីមានជ័យ និងស្រុកកំពង់លែង ដែលមានបានក្បាលដីចំនួន ៤២៨៣ ប័ណ្ណផងដែរ ក្នុងពិធីនេះដែរលបានប្រព្រឹត្តធ្វើនៅបរិវេណសាលាស្រុករលាប្អៀរ ៕