ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ឆ្នាំង

46

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះ បរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫ ទ័យ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីបុណ្យច្រត់ព្រះ នង្គ័ល នៅវាលព្រះស្រែ ក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។

ព្រះរាជពិធីនេះ មានការយាង និមន្ត និងចូលរួមពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ សភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរា ជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំសង្ឃទាំងពីរគណៈ ព្រះញាតិវង្សានុវង្ស បណ្តាអង្គទូត មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូប។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីមួយប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីផ្សងប្រផ្នូលកម្រិតទឹកភ្លៀង និងភោគផលប្រចាំឆ្នាំនៅគ្រប់តំបន់ខេត្ត-ក្រុងទូទាំងកម្ពុជា តាមរយៈការសោយព្រះស្ងោយ របស់គោឧសភារាជ ហើយជាសញ្ញាប្រាប់ដល់ប្រជានុរាស្ត្រខ្មែរទាំងអស់ដែលមាន មុខរបរជាកសិករ អ្នកស្រែចំការឱ្យដឹងថា ដល់ពេលដែលត្រូវចាប់ផ្តើមធ្វើស្រែចំការហើយ។

បើតាមលទ្ធផលផ្សងប្រផ្នូល ដែលព្រោហ្មណ៍ព្រះរាជគ្រូប្រចាំព្រះបរមរាជវាំង បានប្រកាសថា គឺ ស្រូវ ពោត សណ្ដែក និងទទួលបានទិន្នផលល្អប្រសើរ ក្នុងព្រះរាជពិធីបុណ្យទ្វាទស មាស ច្រត់ព្រះនង្គ័ល ឆ្នាំ២០២៥ ឆ្នាំនេះឃើញថាតាមដែលការបរិភោគរបស់ «គោឧសភរាជ» បរិភោគស្រូវបាន៩៥% ពោធ៩៥% និងសណ្តែកបាន៨០%៕