លោកអភិបាលស្រុកសាមគ្គីមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រ វគ្គជំនាញបំណិតជីវិត ដោយមានការគាំទ្រពីអង្គការ បេសកកម្ម បែតអ៊ែល នៅវិទ្យាល័យ ហ៊ុន សែន ក្រាំងស្រម៉

19

កំពង់ឆ្នាំង÷ នៅថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥ លោកឈូន ចាន់ណា អភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមាន ជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបត្រ បញ្ជាក់ការសិក្សាវគ្គជំនាញបំណិនជីវិត ជូនប្អូនៗសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ក្រាំងស្រម៉ ក្នុងនោះដែរដោយមានការ ចូលរួមពៅលោកនាយករងរដ្ឋបាលស្រុក លោកប្រធានការិ យាល័យ អ យ ក លោកប្រធានអង្គការបេសកកម្ម បេតអ៊ែល
លោកស្រីមេឃុំស្វាយជុក លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ គណ:កម្មការគ្រប់គ្រងសាលា រួមនឹងសិស្សានុសិស្ស
ចូលរួមសរុបចំនួន ១៩៦ នាក់ ផងដែរ។

ក្នុងនោះជំនាញបំណិនជីវិត ដែលសិស្សានុសិស្សទទួលបានរូមមាន -វគ្គជំនាញកុំព្យួទ័រ Internet Email & Excell
-វគ្គអភិវឌ្ឍន៍អាជីវកម្ម មានជំនាញទីផ្សា គណនេយ្យ នៅក្នុងឱកាសនោះដែរ ដោយទទួលបានការគាំទ្រពីអង្គការបេសកកម្ម បេតអ៊ែល។

ក្នុងឱកាសនោះ លោកអភិបាលស្រុកបានមានប្រសាសន៍ថា ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ដែលធ្វើអោយមានការរីកចំរើនលើគ្រប់វិស័យ រាជរដ្ឋាភិបាល នីតិ កាលទី៧ មានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋ មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលមានវិស័យស្នូលជាគន្លឹះចំនួន៥ គឺមាន មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា ក្នុងវិស័យអបរំ ក៏មានការវិវឌ្ឍន៍តាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូត មកដល់សព្វថ្ងៃ ដែលផ្តោតលើការអភិវឌ្ឍន៍មូលធនមនុស្ស និងការយល់ដឹងពីបច្ចេកវិទ្យាថ្មី ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារដែលមានការប្រកួតប្រជែងទាំងក្នុងប្រទេស និងក្នុងតំបន់។

ជាចុងក្រោយលោកអភិបាលស្រុក ក៏បានផ្តាំផ្ញើដល់ សិស្សានុ សិស្សទាំងអស់ ត្រូវធ្វើខ្លួន ជាកូនល្អ សិស្សល្អ មិត្តល្អ ដែលជាទំពាំងល្អ ប្រកបដោយគុណភាព និងត្រូវជៀសឆ្ងាយពីគ្រឿងញៀន ហើយពេលបើកបរទៅសាលាឬក៏ធ្វើដំណើរទៅ ណាមកណាត្រូវគោរពច្បាប់ចរាចរណ៍ ជាពិសេសត្រូវមានក្រមសីលធម៌ជាសិស្សល្អមួយសម្រាប់សង្គមទៅថ្ងៃអនាគត។