ពលរដ្ឋធ្វើដំណើរតាមសាឡាងដរ ស្នើសុំអាជ្ញាធរខេត្តនិងមន្ទីរពាក់ព័ន្ធជួយសម្រួល ទីតាំងកន្លែងធំទូលាយ ព្រោះពួកគាត់ព្រួយបារម្ភពីហានិភ័យគ្រោះថ្នាក់ចរាចរណ៍ ដូចពេកកន្លងមក

5

កំពង់ឆ្នាំង÷ នៅពេលកន្លងមក ពលរដ្ឋអ្នកធ្វើដំណើរបានរអ៊ូ រទាំ និងមានការលំបាកយ៉ាងខ្លាំង ទៅលើចរាចរណ៍ធ្វើដំណើរឡើងចុះម្ដងៗ ត្រង់ចំណុចកំពុងដ៏ទទឹងចុងខ្នុល និងពេលថ្មីៗនេះទៀតពលរដ្ឋ ក៏បានលើកឡើងថាការកក់ស្ទះនៅតែមាន និងការព្រួយបារម្ភជាពិសេស ខ្លាចមានគ្រោះថ្នាក់ជាថាហេតុណាមួយ ដូចដែលពេលកន្លងមក។

បងប្អូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរលើផ្លូវមួយខ្សែនេះ នឹងបងប្អូនដែលអ្នកធ្វើដំណើរឡើងចុះ លើសាឡាងឆ្លងទន្លេពីកំពង់ឆ្នាំង ទៅកំពង់លែង សំណូមពរឲ្យអាជ្ញាធរខេត្តនិងមន្ទីរពាក់ព័ន្ធជួយសម្រួល ដើម្បីមានទីតាំងមួយដែលជាទីតាំងមិនមានការកក់ស្ទះ និងមិនមានហានិភ័យអំពីករណីគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ពេលដែលធ្វើដំណើរឡើងចុះលើសាឡាងម្ដងៗ។

បើតាមប្រភពពីពលរដ្ឋ អ្នកជិះសាឡាងដរ បានបង្ហែបឱ្យអង្គភាពសារព័ត៌មានជាច្រើនអង្គភាពដឹងថា ព្រោះថាហេតុ ផលជារឿយៗ កន្លងមកតែងតែមានការលើកឡើង តាមបណ្ដាញសង្គម របស់ប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរឆ្លងកាត់ និងការជជែកគ្នានៅលើសាឡាង ពីការព្រួយបារម្ភខ្លាចបំផុតនោះ គឺ មានការគ្រោះថ្នាក់ ពលរដ្ឋខ្លះបានលើកឡើងចំៗថា នៅពេលដែលឈររង់ចាំសាឡាងចេញម្ដងៗ បន់ស្រន់អស់ហើយដើម្បីឲ្យឆ្លងផុតទៅត្រើយម្ខាង ហើយក្នុងនោះ នៅពេលដែលរថយន្ត ថយក្រោយ ទៅមុខ ឡើងសាឡាងម្ដងៗ គឺមានការព្រួយបារម្ភខ្លាំង និងចំពោះបងប្អូនអ្នកធ្វើដំណើរ ទៅភ្នំពេញតាមរយៈរថយន្តឈ្នួល តាក់ស៊ី បានរអ៊ូពីរឿងផលលំបាកអង្គុយរង់ចាំរថយន្តចេញម្ដងៗ នៅទីនោះពេលដែលត្រូវការបន្ទប់ទឹកបន្ទោបង់ តូច ធំ ទីតាំងសាឡាងត្រង់ចំណុចនោះគឺមិនមានបន្ទប់ទឹកអនាម័យ សម្រាប់ចូលបន្ទោបង់នោះឡើយ។

បើតាមប្រភពបន្តពីពលរដ្ឋស្នើសុំ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង មេត្តាឲ្យមានចំណតសាឡាងដរងាយស្រួលសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរហើយគ្មានហានិ ភ័យដល់ពួកគាត់ ទាំងអស់នេះគឺជាការលើកឡើងរបស់ប្រជា ពលរដ្ឋ ដែលបានលើកឡើង ដូច្នោះហើយមានតែអាជ្ញាធរខេត្តនិងមន្ទីរពាក់ព័ន្ធ តម្រូវឲ្យមានការរកទីតាំងធំទូលាយ ដែលមានភាពងាយស្រួលជូនពួកគាត់ ជាប្រជាពលរដ្ឋដែរធ្វើដំណើរឆ្លងកាត់ តែប៉ុណ្ណោះ៕

អង្គភាពសារព័ត៌មានយើងខ្ញុំស្វាគមន៍រាល់ការបកស្រាយ ប្រសិនបើមានប្រតិកម្មណាមួយនោះ ដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន សូមអរគុណ៕