គណៈចលនាសាសនិកឥស្លាម និងគណៈអ៊ីម៉ាំខេត្តកំពង់ឆ្នាំងថ្វាយបង្គំ “សំពះយ៉ាំហាជិត” សុំពរជ័យពីអុលឡោះជាម្ចាស់ ជួយថែរក្សាទឹកដីកម្ពុជានិងជួយការពារឲ្យបានសេចក្ដីសុខ គ្រប់ប្រការជូន វីរជនកងទ័ពសមរភូមិមុខ កំពុងឈរជើងការ ពារទឹកដី ពីការឈ្លានពានរបស់ប្រទេសជិតខាង

20

កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ថ្នាក់ដឹក នាំ នៃគណៈចលនាសាសនិកឥស្លាមទូទាំងខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំគណៈអ៊ីម៉ាំខេត្ត បានប្រារព្ធពិធីថ្វាយបង្គំ (សំពះយ៉ាំង ហាជិត) សុំពរជ័យពីព្រះអុលឡោះជាម្ចាស់ ជួយថែរក្សាទឹកដីនៃប្រទេសកម្ពុជា ពីការឈ្លានពានរបស់ប្រទេស ជិតខាង ដែលបានព្យាយាមរំលោភលើអត្ថប្រយ្យភាពមរណភាពទឹកដីនៃកម្ពុជានៃយើង និងសុំពរជ័យដើម្បីឲ្យវីរជនកងទ័ពនៅសមរភូមិមុខ បានជួបតែសេចក្តីសុខគ្រប់ប្រការ ពីអុលឡោះជាម្ចាស់ ដែលមានកងកម្លាំង វីរៈកងទ័ព កំពុងតែឈរជើងការពារទឹកដីតាមបណ្ដោយបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ពិធីថ្វាយបង្គំ សំយ៉ាំងហាជិត សុំពរជ័យពីអុលឡោះជាម្ចាស់បានប្រារព្ធធ្វើស្ថិតនៅទីស្នាក់ការគណៈអ៊ីម៉ាំខេត្ត ក្នុងភូមិព្រែពិស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ដឹកនាំថ្វាយបង្គំ សំពះយ៉ាំងហាជិត ដោយលោក ហាជ្ជី តាំ ហា សឹម ជាប្រធានគណៈអ៊ីម៉ាំខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីថ្នាក់ដឹកនាំកំពូលក្នុងជួរគណៈចលនាសាសនិកឥស្លាមខេត្តកំពង់ឆ្នាំង ឯកឧត្តម ទាំ សារឿន ឯកឧត្តម សេន ម៉ាត់ណូ ឯកឧត្តមឧកញ៉ា លី ម៉ាន់ លោកគ្រូ សា ឥស្នាវី ជាប្រធាននាយកកម្រងគ្រូខ្មែរឥស្លាមទូទាំងខេត្តកំពង់ឆ្នាំង និង គណៈអ៊ីម៉ាំម៉ាជិទ្ធ ហាគិម វិហារឥស្លាមទូទាំងខេត្តកំពង់ឆ្នាំង ព្រមទាំងលោក គ្រូបង្រៀនអក្សរសាស្ត្រឥស្លាមទូទាំងខេត្តកំពង់ឆ្នាំង និងសាសនិកឥស្លាម ចូលរួមសរុបប្រមាណជាង ១៥០ នាក់ ដែលបានអញ្ជើញចូលរួម។

ថ្នាក់ដឹកនាំនៃគណៈចលនាសាសនិកឥស្លាមព្រមទាំងគណៈអ៊ីម៉ាំខេត្តទូទាំងខេត្តកំពង់ឆ្នាំង បានលើកដៃរទូអារទៅអុលឡោះជាម្ចាស់ សុំឱ្យប្រទេសកម្ពុជាទទួលបានសេចក្ដីសុខក្សេមក្សានត្រជាក់ត្រជុំ ដល់យើងខ្ញុំជាប្រជានារាសខ្មែរ ដែលរស់សុំត្រឹមតែសុខសន្តិភាព អាមុីន 🤲🤲🤲 ។

ជាមួយគ្នានេះដែរយើងខ្ញុំជាសាសនិកឥស្លាម ដែលជាប្រជានារាសខ្មែរ សូមឱ្យពិភពលោកមើលឃើញផងចុះ ពីការឈ្លាន ពានរបស់កងកម្លាំងយោធាប្រទេសថៃ មកលើប្រទេសកម្ពុជា យើងខ្ញុំទាំងអស់គ្នា ដែលជាប្រជារាស្ត្រខ្មែរ កាន់សាសនាឥស្លាម សូមអំពាវនាវទៅដល់បងប្អូនប្រជារាស្ត្រនិងកងទ័ពថៃសូមបញ្ឈប់ទៅ លើការឈ្លានពានមកលើទឹកដីកម្ពុជាយើង ការលើកឡើងបែបនេះ គឺជាទស្សនៈរបស់ថ្នាក់ដឹកនាំសាសនាឥស្លាមនៅទូទាំងខេត្តកំពង់ឆ្នាំងនៃប្រទេសកម្ពុជា ស្នើសុំឲ្យកងកម្លាំងយោធាថៃដែលជាអ្នកកាន់សាសនាឥស្លាម ក្នុងនាមយើងជាអ្នកកាន់សាសនាឥស្លាមដូចគ្នា៕