ពលរដ្ធ ៧៩៧ គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា ក្នុងស្រុកកោះញែក

16

មណ្ឌលគិរី ៖ ប្រជាពលរដ្ឋក្នុងស្រុកកោះញែកចំនួន៧៩៧ គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទ ក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ទឹកភ្លៀងចំនួន ៧៩៧ គ្រួសារ រួមមាន ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា និងជនពិការ ដែលរស់នៅក្នុងស្រុកកោះញែក ចំនួន៥ឃុំ ទូទាំស្រុក នៃខេត្តមណ្ឌលគិរី ។

ជាក់ស្តែងនៅ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ លោកវេជ្ជបណ្ឌិត អ៊ុយ សំអ៊ុន នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត មណ្ឌលគិរី ព្រមទាំងវត្តមានចូលរួមពី អភិបាលរងខេត្តប្រធានគណៈកម្មាធិការសាខានិងលោកជំទាវ ព្រមទាំងថ្នាក់នាំមន្រ្តីទីស្នាក់ការកណ្តាល ថ្នាក់ដឹកនាំសាខា មន្ត្រីប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត កងកម្លាំងប្រដាប់អាវុធទាំងបីនិងយុវជនកាកបាទក្រហមកម្ពុជា ជាច្រើននាក់ចូលរួមផងដែរ។

គូររំលឹកថាការផ្តល់អំណោយមនុស្សធម៌នេះ ធ្វើឡើងនៅទីតាំងចំនួន៣ផ្សេងគ្នា ដោយទីតាំងទី១ នៅចំណុចបរិវេណ សាលាវិទ្យាល័យហ៊ុនសែនកោះញែក ដោយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ទឹកភ្លៀងកាលពីថ្ងៃទី ២៣-២៤ខែកញ្ញាឆ្នាំ២០២៥ ចំនួន៥០៧គ្រួសារដែលមានចំនួន 3 ឃុំ ក្នុងនោះរួមមាន
១.ឃុំស្រែសង្គម ចំនួន២៦០គ្រួសារ ២.ស្រែហ៊ុយចំនួន១២៣គ្រួសារ
៣.ឃុំរយ៉ចំនួន ១១៨គ្រួសារ

ទីតាំងទី២ នៅចំណុចទួលខ្លុងស្ថិតក្នុងភូមិមានជ័យ ឃុំស្រែសង្គម ស្រុកកោះញែក ប្រជាពលរដ្ឋរងគ្រោះដោយទឹកទំនន់ទឹកភ្លៀងចំនួន៦គ្រួសារ

និងទីតាំងទី៣ នៅបរិវេណ សាលាអនុវិទ្យាល័យសុខសាន្ត ស្ថិតនៅភូមិអន្ត្រេះ ឃុំអបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី អំណោយចែកជូនប្រជាពលដល់រដ្ឋដែររងគ្រោះចំនួន២៩០គ្រួសារដោយសារទឹកជំនន់ទឹកភ្លៀងមានចំនួនពីឃុំ .ឃុំអបួនលេីចំនួន១៨០គ្រួសារ .ឃុំសុខសាន្ត ចំនួន១១០គ្រួសារ

ក្នុងឱកាសនេះដែរមតិសំណេះសំណាល ឯកឧត្តម ថង់ សាវុន  បាននាំនូវព្រះរាជបណ្តាំព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរព្រះប្រធានកិត្តិយស និងការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់កាលទេសៈ ជាក់ស្តែងដូចជាពេលនេះជាដើម គឺបានផ្តល់ជូនប្រជាពលរដ្ឋដែលត្រូវការឲ្យជួយជាចាំបាច់ដោយផ្តោតលើមុខសញ្ញាអាទិភាពមានជីវភាពខ្វះខាតបំផុតដូចជា ចាស់ជរាគ្មានទីពឹង ស្ត្រីម៉េម៉ាយមានកូនច្រើនក្នុងបន្ទុក កុមារកំព្រា ជនមានពិការភាព។

ក្នុងនោះដែរអំណោយដែលត្រូវទទួលបានចំពោះគ្រួសារគ្រួសាររងគ្រោះនីមួយៗ រួមមាន អង្ករ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប ប្រេងឆា ១ដប,
ម្សៅសាប៊ូ ១កញ្ចប់ និងឃីត មុង ភួយ សារុង
ក្រមា ១ ៕