កម្លាំងយោធាសហការបង្ក្រាបបទល្មើសដឹកជញ្ជូនលៀសខុសច្បាប់ ក្នុងទឹកដីខេត្តកំពង់ធំ តាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ទោ ប្រធានគណៈបញ្ជាការបង្ក្រាបបទល្មើសបឹងទន្លេសាប រថយន្តចំនួន៣គ្រឿងនិងលៀស៣០តោន
កំពង់ឆ្នាំង÷ ប្រតិបត្តិការបង្ក្រាបបទល្មើសលៀសខុសច្បាប់ចំនួន៣០ តោន ក្នុងទឹកដីខេត្តកំពង់ធំ តាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជា ការដឹកនាំបង្ក្រាបបទល្មើសបឹងទន្លេសាទ បានដាក់បញ្ជាឲ្យ កម្លាំងសហការចូលរួមបង្ក្រាប ក្រោយពីទទួលបានព័ត៌មាន ក្នុងនោះមាន កងកម្លាំងចូលរួម កម្លាំងកព២រជើងគោក . កម្លាំងភូមិភាគទី៥ និងកងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានចុះបង្ក្រាបការដឹកជញ្ជូនលៀសខុសច្បាប់ចាប់ បានរថយន្តចំនួន៣ គ្រឿង លៀសចំនួនសរុប៣០ តោន នៅវេលាម៉ោង 2:30 នាទី រំលងអាធ្រាត្រ យប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិចក ឃុំម្សាក្រង ស្រុកស្ទូង ខេត្តកំពង់ធំ។
កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ចូលរួមសហការដឹកនាំដោយលោក ប៊ី រស្មីចន្នី មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង តំណាងឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។
យោងតាមការបញ្ជាក់របស់លោកមេបញ្ជាការរង ប៊ី រស្មីចន្នី បានឲ្យដឹងថា នៅក្នុងការបង្ក្រាបបទល្មើសលៀសដឹកជញ្ជូនដោយខុសច្បាប់ចាប់បានរថយន្ត៣ គ្រឿងខាងលើ និងលៀសចំនួន ៣០ តោន ព្រមទាំងបានឃាត់បានអ្នកបើក រថយន្តដឹកជញ្ជូនលៀសខុសច្បាប់ចំនួន៣ នាក់បន្ថែមទៀត៕