ពិធីគោរពព្រះវិញ្ញាណក្ខន្ធ ខួបគម្រប់១៣ឆ្នាំ នៃការយាងសោយ ព្រះទិវង្គុត របស់ព្រះករុណាសម្ដេច នរោត្តម សីហនុ ១៥ តុលា ២០១២ – ១៥ តុលា ២០២៥
កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ព្រះវិញ្ញាណក្ខន្ធ ខួបគម្រប់ ១៣ឆ្នាំ ១៥ តុលា ២០១២-១៥ តុលា ២០២៥ នៃការយាងសោយព្រះទិ វង្គតរបស់ព្រះករុណាសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាព ជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលកម្មវិធីនេះប្រារព្ធធ្វើឡើងនៅសាលាខេត្តកំពង់ឆ្នាំង។
ដោយមានការនិមន្តចូលរួមពីព្រះសង្ឈ ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ប្រធានសាលាដំបូង ព្រះរាជអាជ្ញាសាលាដំបូងខេត្ត អភិបាលរងខេត្ត កងកំលាំងប្រដាប់អាវុធតាំង៣ប្រភេទ ប្រធានមន្ទីរ មន្រ្តីរាជការអង្គភាពជុំវិញខេត្ត លោកអភិបាល អភិបាលរងក្រុង ស្រុក ទាំង៨ ព្រមទាំងយុវជនកាយរិទ្ធិជាតិកម្ពុជា និងយុវជនកាកបាទក្រហមកម្ពុជា នានចូលរួមសរុបប្រមាណជាង៥០០ អង្គ/នាក់៕