ឯកឧត្តម ឡា ឡៃ អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋម សិលា អគារសិក្សាមួយខ្នង ជាអំណោយរបស់សម្ដេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ធមុន្នី

15

តាកែវ÷ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ ឡា ឡៃ រដ្ឋលេខាធិការ ក្រសួងធម្មការនិង សាសនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាអគារសិក្សាមួយខ្នង មាន៦បន្ទប់ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អាគារសិក្សាមួយខ្នងនេះ ស្ថិតនៅភូមិសំរោង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ៕