កងកម្លាំងចម្រុះរបស់យោធា សហការចុះបង្ក្រាបបទល្មើសលៀសខុសច្បាប់ តាមបទបញ្ជារបស់ប្រធានគណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តសៀមរាប
សៀមរាប÷ នៅយប់ថ្ងៃទី០៣ ខែឆ្នូ ឆ្នាំ២០២៥ ក្រោមបទ បញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសនេសាទបឹងទន្លេ សាប កម្លាំងចម្រុះរបស់យោធា បានសហការគ្នា ចុះបង្ក្រាបបទល្មើស ការដឹកជញ្ជូនលៀសខុសច្បាប់ និងបង្ក្រាបទូកដឹកលៀស ក្នុងភូមិសាស្ត្រខេត្តសៀមរាប ចាប់បានរថយន្តចំនួន៤ គ្រឿង និងទូកឈឺដឹកជញ្ជូនលៀសចំនួន២គ្រឿង រូមនិងដក ហូតលៀសបានចំនួន ៨៧ តោន នឹងបានធ្វើការអប់រំណែនាំចំពោះបងប្អូនប្រជានេសាទ ចំនួន១២ គ្រួសារ ដើម្បីឲ្យពួក គាត់យល់ដឹងអំពី ការប្រកបមុខរបរស្របច្បាប់តាមការណែនាំរបស់មន្ត្រីជំនាញ។
ការចុះអនុវត្តបង្ក្រាបបទល្មើសខាងលើនេះ ដឹកនាំដោយលោក វរសេនីយ៍ឯក ប៊ី រស្មីចន្នី រូមសហការជាមួយនឹងកម្លាំងភូមិភាគទី៥ ។
ចំណែកត្រង់ចំណុចគោលដៅដែលកម្លាំងចម្រុះរបស់យោធាបានចុះបង្ក្រាបនិងអប់រំណែនាំ គោលដៅទីមួយនៅវេលាម៉ោង ១០:00 នាទីយប់ថ្ងៃ ខែ ដដែល បានឃាត់រថយន្តដឹកជញ្ជូនលៀសចំនួន២គ្រឿង និងលៀសចំនួន៣០ តោន ទី២ ចាប់ បានទូកឈើដឹកមលៀស ចំនួន២រគ្រឿង និងរថយន្តចំនួន១ គ្រឿង រួមនិងលៀសដែលខុសច្បាប់ចំនួន៣៨ តោន នៅក្នុងគោលដៅទាំងពីរចំណុចខាងលើ ស្ថិតក្នុងភូមិសាស្ត្រឃុំកំពង់ ឃ្លាំង ស្រុកសូនិគម ខេត្តសៀមរាប។
គោលដៅទី៣ កម្លាំងចម្រុះរបស់យោធា ក្នុងភូមិសាស្ត្រខាង លើដដែល បានធ្វើការអប់រំណែនាំចំពោះបងប្អូនប្រជានេសាទបានចំនួន១២ គ្រួសារ ដែលធ្វើការនេសទលៀសខុសច្បាប់។
គោលដៅទី៤ ស្ថិតនៅលើផ្លូវជាតិលេខ៦ នៅវេលាម៉ោង 6: 30 នាទី កម្លាំងចម្រុះសហការរបស់យោធា ឃាត់បានរថយន្តចំនួន១ គ្រឿង ដឹកលៀសខុសច្បាប់ចំនួន ៧ តោន។
គួរបញ្ជាក់ផងដែរថា ការចុះបង្ក្រាបរបស់កម្លាំងចម្រុះយោធាខាងលើ តាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ប្រធា នគណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសនេសាទបឹងទន្លេ សាប តាមបទបញ្ជារបស់ថ្នាក់លើ យោងតាមការឲ្យដឹងពីកម្លាំងយោធាចុះបង្ក្រាប បានឲ្យដឹងថា តាមការណែនាំ និងចង្អុលបង្ហាញបទបញ្ជារបស់មេបញ្ជាការ សូមអំពាវនាវទៅ ដល់បងប្អូនប្រជាពលរដ្ឋ ជាប្រជានេសាទ គួរធ្វើយ៉ាងណាជៀសឱ្យឆ្ងាយពីការប្រព្រឹត្តខុសច្បាប់ ដែលខុសអំពីការ អនុញ្ញាត របស់មន្ត្រីជំនាញ ក្នុងនាមជាកម្លាំងយោធាដែលចុះបង្ក្រាបតាមបទបញ្ជារបស់ថ្នាក់លើ ដោយគ្រាន់តែចង់រក្សានៅធនធានធម្មជាតិ ក្នុងបឹងទន្លេសាប ឱ្យបានសម្បូរគង់វង្សយូរអង្វែងទៅថ្ងៃអនាគត៕ យ៉ើ រ៉សាលី

















