កម្លាំងចម្រុះគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលស្រុករលា ប្អៀរ ចុះអនុវត្តទៅលើអាជីវករផ្សារព្រៃខ្មែរ តាមការណែនាំរបស់ថ្នាក់លើ ដែលបានផ្សព្វផ្សាយជូនកន្លងមក
កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទីទី៨ ខែធ្នូ ឆ្នាំ២០២៥ លោក ផុន សីហា អភិបាលរង តំណាងលោក សេង វិចិត្រ អភិបាលនៃគណៈអភិបាលស្រុករលាប្អៀរ បានដឹកនាំក្រុមការងារចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក អនុវត្តផែនការរៀបចំសណ្ដាប់ធ្នាប់ ចំពោះអាជីវករលក់ដូរផ្សារព្រៃខ្មែរ តាមបទបញ្ជារបស់លោកអភិបាលស្រុក។
គូបញ្ជាក់ផងដែរថា ការចុះអនុវត្តខាងលើនេះ ដោយយោងតាមការផ្សព្វផ្សាយរបស់រដ្ឋបាលស្រុក និងតាមការចង្អុល បង្ហាញរបស់ ឯកឧត្តម អភិបាលខេត្ត ដែលបានផ្សព្វផ្សាយជូនដំណឹងដល់ប្រជាពលរដ្ឋ ជាអាជីវករក្នុងផ្សារព្រៃខ្មែរ និងបងប្អូនតាមខ្នងផ្ទះលើដងផ្លូវទីប្រជុំជនផ្សារព្រៃខ្មែរ នារសៀលថ្ងៃទី៤ ខែធ្នូ កន្លងមក នៅបរិវេណវត្តអណ្ដូងស្នាយ ក្នុងឃុំអណ្ដូង និងលិខិតជូនដំណឹងរបស់រដ្ឋបាលស្រុក បានជូន ដំណឹងទៅដល់អាជីវករមុនពេលចុះអនុវត្តផងដែរ។
តែការចូលរួមខ្លះរបស់អាជីវករ ដោយមិនបានគោរពតាមការ ណែនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដែលបានរៀបចំ ឱ្យមានការរុះរើទីកន្លែងដែលរដ្ឋបាលស្រុកបានដាក់ កំណត់ ក្នុងការរៀបចំឲ្យមានសណ្ដាប់ធ្នាប់ត្រឹមត្រូវទៅតាមការចង្អុលបង្ហាញរបស់ថ្នាក់លើ។
ក្នុងពេលអនុវត្តនោះដែរ លោកអភិបាលរងស្រុក ក៏បានលើក ឡើងថា ការចុះអនុវត្តតាមការណែនាំរបស់ថ្នាក់លើ ទី១ គឺសំដៅ ក្នុងការរៀបចំឱ្យមានសោភ័ណភាព ទី២ បង្ការនៃការគ្រោះថ្នាក់ជាថាហេតុផ្សេងៗ ទី៣ ដើម្បីឲ្យមានសណ្ដាប់ធ្នាប់របៀបរៀបរយ។
ជាចុងក្រោយ លោក ផុន សីហា អភិបាលរងស្រុក តំណាង លោក អភិបាលស្រុក បានលើកឡើងទាំងបីចំណុចដែលជាការណែនាំនិងចង្អល់បង្ហាញរបស់ថ្នាក់លើនេះ លោកក៏បានបន្តថែមទៀតថា ទាំងនេះគឺជាការចូលរួមដ៏សំខាន់បំផុត ចំពោះយើងដែលជាអាជីវករគ្រប់រូប និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវ ទីប្រជុំជន ជាកាតព្វកិច្ចរបស់យើងជាពលរដ្ឋគ្រប់ៗគ្នា ក្នុងការចូលរួម៕
យ៉ើ រ៉សាលី












