ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជេីញចូលរួមសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងទិសដៅអនុវត្តឆ្នាំ២០២៣ របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងគណៈចលនាស្ត្រី
កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកជំទាវ កែ ច័ន្ទមុនី ប្រធានគណៈកម្មការសាខាកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំងបានដឹកនាំលោកជំទាវថ្នាក់ដឹកនាំ លោកស្រីសមាជិកាគណៈកម្មការសាខា សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំងចូលរួមសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និង ទិសដៅអនុវត្តឆ្នាំ២០២៣ របស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និង គណៈចលនាស្ត្រី ។
សន្និបាតបូកសរុប លទ្ធផលការងារ ប្រចាំនេះ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តាមប្រព័ន្ធZoom ដែលផ្សាយចេញពី វិមាន៧មករា។