ឯកឧត្តម ឧត្តមសេនីយ៍ត្រី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជា របស់ថ្នាក់ ដឹកនាំ ស្ដីពីការបង្ក្រាបបទល្មើសនេសាទ

15

កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិ បត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំកម្លាំង រួមជាមួយ លោក យ៉ែម លក្ខិណា អភិបាលនៃគណះស្រុកកំពង់លែង បានធ្វើការផ្សព្វផ្សាយ ពីបទបញ្ជារបស់ថ្នាក់ដឹកនាំ ស្តីពីការបង្ក្រាបបទល្មើសនេសាទ ដោយមានការចូលរួមពី ជំនាញជលផល កងកម្លាំងទាំង៣ មន្ត្រីពាក់ព័ន្ធមួយចំនួន មេឃុំ មេភូមិ នាយប៉ុស្តិ៍រដ្ឋបាលឃុំ ទាំង៩ ទូទាំងស្រុកកំពង់លែង និងប្រធានសហគមន៍នេសាទ ព្រមទាំងតំណាងប្រជាពលរដ្ឋ ប្រកបមុខ របរនេសាទ សរុបចំនួន ៦៦នាក់ នៅសាលាស្រុកកំពង់លែង។

ឯកឧត្តមមេបញ្ជាការ បានពាំនាំបទបញ្ជារបស់ថ្នាក់លើ ហើយផ្សព្វផ្សាយជូនលោកមេឃុំ លោកមេភូមិ ព្រមទាំងកងកម្លាំងទាំងបី មន្ត្រីពាក់ព័ន្ធ ក្នុងមូលដ្ឋាន ទូទាំងស្រុកកំពង់លែង ត្រូតែពាំនាំយកបទបញ្ជារបស់ថ្នាក់លើ ដើម្បីផ្សព្វផ្សាយជូនបង ប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដែលពួកគាត់ប្រកបមុខរបរនេសាទ សូមឱ្យបញ្ឈប់ជាបន្ទាន់ ការប្រព្រឹត្តបទល្មើសនេសាទ ដែលហួសពីការកំណត់របស់រដ្ឋបាលជលផល។

លោកអភិបាលស្រុកកំពង់លែង បានលើកឡើង ក្នុងពិធីប្រជុំផ្សព្វផ្សាយបទបញ្ជារបស់ថ្នាក់លើ ហើយបានផ្ដាំផ្ញើទៅចំពោះលោកមេឃុំទាំង៩ឃុំ ក្នុងស្រុកកំពង់លែង ហ្នឹងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់ ទូទាំងស្រុកកំពង់លែង បើឃើញមានបទល្មើសនេសាទប្រភេទស្បៃមុង សូមរាយការណ៍ជូនមកលោក ជាបន្ទាន់ ហើយនិងបង ប្អូនប្រជាពលរដ្ឋ ឬក៏ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលជួប ប្រទះ និងស្ទាក់ចាប់បានជនល្មើស ដែលប្រព្រឹត្តឧបករណ៍ឆក់ ចាប់ឃាត់បាន លោកអភិបាលស្រុកនិងមានជូនជារង្វាន់លើកទឹកចិត្ត ក្នុងនោះដែល ១រាយការណ៍មានបទល្មើសស្បៃមុង លោកអភិបាលនិងជូនរង្វាន់ ៥ម៉ឺនរៀល ហើយនិងបង ប្អូនប្រជាពលរដ្ឋ បើចាប់ជនល្មើសឆក់បានជូនរង្វាន់១លានរៀល។

លោកតំណាងខាងរដ្ឋបាលជនផល និងមន្ទីរកសិកម្មរុក្ខា ប្រមាញ់នៃនេសាទខេត្តកំពង់ឆ្នាំង បានលើកឡើងអំពីច្បាប់ស្ដីពីការអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋយល់ដឹងអំពីការនេសាទបាននិងការហាមឃាត់ក្នុងការនេសាទ ដែលមានចែងក្នុងច្បាប់ រដ្ឋបាលជលផល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដើម្បីបញ្ជាក់ឲ្យក្នុងការប្រជុំផ្សព្វផ្សាយស្ដីអំពីការបង្ក្រាបបទល្មើសសាទ ដែលជាបទបញ្ជារបស់ថ្នាក់លើ ព្រម ទាំងផ្ដល់ជាដំណឹងដល់ខាងតំណាងប្រជាពលរដ្ឋដែលបានចូលរួមផងដែរ។

ជាចុងក្រោយតំណាងប្រជាពលរដ្ឋដែលបានចូលរួម ក៏បានធ្វើការស្នើសុំ ផ្សេងៗពាក់ព័ន្ធនឹងមុខរបរនេសាទរបស់ពួកគាត់ ហើយក្នុងនោះញ ឯកឧត្តមមេបញ្ជាការ ក៏ទទួលយកនូវរាល់សំណើរស្នើសុំរបស់ប្អូនប្រជាពលរដ្ឋដែលជាអ្នកនេសាទ ដើម្បីយកទៅលើកឡើងនៅក្នុងអង្គប្រជុំ នៅថ្នាក់ខេត្តនាថ្ងៃខាងមុខ ហើយក៏នឹងបញ្ជូនព័ត៌មានទាំងនេះមកវិគតាមរយៈ លោកអភិបាលស្រុក ដើម្បីផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋទាំង៩ឃុំ ក្នុងស្រុកកំពង់លែងវិញដែរ។