តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានទទួលអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត

30

កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃអង្គារ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជើញមកសំណេះសំណាល និងប្រគល់ សម្ភារសំណង់ គ្រឿងឧបភោគបរិភោគ ព្រមទាំងប្រេងឥន្ធនៈ ដែលជា អំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដើម្បីធ្វើការងារមនុស្សធម៌ ឧបត្ថម្ភដល់អតីតយុទ្ធជន គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ដែលជួបការលំបាក និង រងគ្រោះ ដោយគ្រោះមហន្តរាយនានា នៅទូទាំងខេត្តកំពង់ឆ្នាំង ។

ជំនួសមុខឲ្យ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំង តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា សូមគោរថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលតែងតែឧបត្ថម្ភ សម្ភារៈ និង គ្រឿងឧបភោគបរិភោគ ដល់អង្គភាព តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងសូមប្តេជ្ញាថែរក្សា និងប្រើប្រាស់សម្ភារទាំងអស់ឲ្យចំគោលដៅ ដើម្បីប្រយោជន៍ជាតិមាតុភូមិ ។