លោកអភិបាលស្រុកកំពង់លែង បានដឹកនាំក្រុមការងារចុះដោះស្រាយដីទំនាស់ជូនប្រជាពលរដ្ឋ៣គ្រួសារ ជាប់ព្រំទល់គ្នា ដោយភាគីទាំងបីឯកភាពទទួលយក ការសម្របសម្រួល បញ្ចប់រឿងដោយជោគជ័យ

163

កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ លោក យ៉ែម លក្ខិណា អភិបាលនៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារ ចុះដោះស្រាយទំនាស់ជាក់ស្ដែង នៅភូមិដូនវៀត ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលជាទំនាស់ដីធ្លីរវាងបីគ្រួសារដែលមានព្រំទល់ដីជាប់គ្នា។

គ្រួសារទី១-ឈ្មោះសាយ សំអឿនមានក្បាលដី ចំនួន ២៧ ម៉ែត្រ និងចុងដីចំនួន ៦ ម៉ែត្រ គ្រួសារទី២-ឈ្មោះ រិន ពិសិត មានក្បាលដី ចំនួន ៦ម៉ែត្រ និងចុងដីចំនួន ៦ ម៉ែត្រ និងគ្រួសារទី៣-ឈ្មោះ ហែម សួ មានក្បាលដីចំនួន ១៩ម៉ែត្រនិងចុងដីមានចំនួន ១៨ ម៉ែត្រ ។

ហើយក្នុងពេលនោះដែរភាគីទាំងបីគ្រួសារ បានយល់ព្រមទទួលយកឯកភាពបញ្ចប់រឿងទៅតាមការសម្រស់សម្រួលរបស់លោក យ៉ែម លក្ខិណា អភិបាលស្រុក ព្រមទាំងក្រុម ការងារចុះជួយដោះស្រាយ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក យ៉ែម លក្ខិណា អភិបាលនៃគណៈអភិបាលស្រុកកំពង់លែង ក៏បានផ្ដាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិដូនវៀត និងភូមិកោះក្អែក ដែលមានដីអាស្រ័យផលលើដីកសិកម្ម ដែលច្បាប់អនុញ្ញាតដែលជាកម្មសិទ្ធិរបស់ខ្លួន ប៉ុន្តែកុំទន្ទ្រានព្រៃ ដែលច្បាប់ហាមឃាត់ឲ្យសោះ។