ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង សំណេះសំណាលជាមួយ នឹង កង កម្លាំង កងទ័ព ដែលកំពុងប្រតិបត្តិការ បង្ក្រាបទល្មើសនេសាទ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

18

កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៥ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំងរូមជាមួយ ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និង អភិបាលរងខេត្ត អភិបាល ក្រុង ស្រុក នឹងមន្ទីរអង្គភាពពាក់ព័ន្ធ បានជួបសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំង កងទ័ព និងបានឧបត្ថុទឹកបរិសុទ្ធនិងភេសជ្ជៈដល់កងកម្លាំងដែលកំពុងប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទ ក្នុងភូមិសាស្រ្តក្នុងខេត្តកំពង់ឆ្នាំង។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានសូមថ្លែងអំណរគុណដល់ កង កម្លាំងទាំងអស់ ដែលបានខិតខំបង្ក្រាបបទល្មើសនេសាទ ធានានិរន្តរភាពធនធានជលផលសម្រាប់កូនចៅជំនាន់ក្រោយ។

ខ្ញុំក៏សូមអំពាវនាវដល់បងប្អូនប្រជានេសាទ សូមកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងសូមកុំចាប់ត្រីក្នុងរដូវហាមឃាត់។