អង្គការ ACT សហការជាមួយ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បើកសិក្ខាសាលានិងបណ្ដុះបណ្ដាលស្តីពី ប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មានបែបសន្តិភាព
កំពង់ឆ្នាំង÷ នៅទី៣១ ខែមីនា ឆ្នាំ២០២៥ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សហការនិងបើកវគ្គបណ្ដុះបណ្ដាលនិងវិជ្ជាជីវៈជាមួយអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់(ACT) បានរៀបចំនូវសិក្ខាសាលាមួយស្តីពីប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មានបែបសន្តិភាព។
សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឈឹម វុទ្ធា អភិបាលរងខេត្ត តំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោក ឈាង វណ្ណៈ ប្រធានស្តីទីមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និង លោកស្រី សុធាវី ប្រធានអង្គការ ក្រុមការងារដើម្បីដោះស្រាយទំនាស់(ACT) និងអ្នកសារព័ត៌មាន អាជ្ញាធរក្រុង ស្រុកទាំង៨ ខេត្តកំពង់ឆ្នាំង ៕