ប្រតិភូបញ្ជាការយោធាខេត្ត ប៊ិញធួន យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនដល់នាយ-ពលទាហាន តំបន់ប្រតិ បត្តិការសឹករងកំពង់ឆ្នាំង

32

កំពង់ឆ្នាំង៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមេសា ឆ្នាំ២០២៥ ប្រតិភូបញ្ជាការយោធាខេត្ត ប៊ិញធួន យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ លោកវរសេនីយ៍ឯកបម្រុង ង្វៀន បាវ អាញ់ មេបញ្ជាការរង នាយសេនាធិការ បានអញ្ជើញជួបសំណេះសំណាលពិភាក្សាការងារ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។

នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានសម្តែងនូវការស្វាគមន៍ និងបានចាត់ទុកដំណើរទស្សនកិច្ខរបស់ប្រតិភូបញ្ជាការយោធាខេត្ត ប៊ិញធួន នាពេលនេះពិតជាបានឆ្លុះ បញ្ចាំងឲ្យឃើញពីកិច្ចសហប្រតិបត្តិល្អរវាងបញ្ជាការដ្ឋានយោធាខេត្តទាំងពីរ កំពង់ឆ្នាំង-ប៊ិញធួន។

ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានថ្លែងអំណរគុណដល់លោកវរសេនីយ៍ឯកបម្រុង ង្វៀន បាវ អាញ់ និងសហការីដែលបានអញ្ជើញមកសំណេះសំណាល សាកសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ដល់នាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ។

ក្នុងនាម មេបញ្ជាការ មេបញ្ជាការរង ព្រមទាំងនាយ- ពល ទាហាន ទូទាំង តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ឧត្តម សេនីយ៍ត្រី អ៊ុំ សុភា សូមជូនពរដល់លោកវរសេនីយ៍ឯកបម្រុង ង្វៀន បាវ អាញ់ និងប្រតិភូទទួលបានជោគជ័យគ្រប់ភារកិច្ច។

ជាការឆ្លើយតបលោកវរសេនីយ៍ឯកបម្រុង ង្វៀន បាវ អាញ់ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ លេខាបក្សខេត្ត និងប្រធានគណៈកម្មាធិការប្រជាជនខេត្តប៊ិញធួន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងបានជូនពរក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាក្នុងឱកាសនោះ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។