អនុសាខាសមាគមរាជសីហ៍ខណ្ឌសែនសុខ នៃសាខារាជធានីភ្នំពេញ បាននាំយកថវិកាជូនដល់ក្រុមគ្រួសារលោក ហួតសម្បត្តិ ជាអនុប្រធានអចិន្ត្រៃយ៍សមាគមរាជសីហ៍ សាខាខេត្ត កណ្តាល និងគ្រួសារ ៦គ្រួសារទៀត ដែលបានជួបគ្រោះអគ្គិ ភ័យឆេះផ្ទះទាំងស្រុង កាលពីយប់ថ្ងៃទី៣០ ខែមីនា កន្លងមក
ភ្នំពេញ÷ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥នេះ លោក សម្បត្តិ មុន្នី ប្រធានអនុសាខាសមាគមរាជសីហ៍ខណ្ឌសែន សុខ និងលោក ម៉ុក សំបូរ ប្រធានក្រុមប្រឹក្សាយោបល់ និងជាអនុសាខា តំណាងលោកឧត្តមសេនីយ៍ទោ សរ សំណាង ប្រធានសាខាសាខារាជធានីភ្នំពេញ អមដំណើរដោយលោក សោម សុធា អនុប្រធាន លោក លោកស្រីអនុសាខា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិការបស់អនុសាខាសមាគមរាជសីហ៍ខណ្ឌសែនសុខ និងថវិការបស់សប្បុរសជន ក្រុមហ៊ុន ញូ-ធី-រីច ជូនដល់លោក ហួត សម្បត្តិ អនុប្រធានអចិន្រ្តៃយ៍ សមាគមរាជសីហ៍សាខាខេត្តកណ្តាល និងគ្រួសាររងគ្រោះ ចំនួន៥គ្រួសារទៀត ដែលបានជួបគ្រោះអគ្គិភ័យឆេះផ្ទះអស់ទាំងស្រុង កាលពីពេលកន្លងមក។
គួរបញ្ជាក់ផងដែរថា ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើត ឡើង កាលពីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សី កែវ រាជធានីភ្នំពេញ។
ក្នុងនោះដែរគ្រួសារដែលរងគ្រោះដែលទទួលបានការជួយជាថវិកាពីអនុស្សាសមាគមរាជសី និងសប្បុរសជនក្នុងនោះរួម មានដូចជា៖
១-គ្រួសារលោក ហួត សម្បត្តិ ទទួលបានថវិកាចំនួន១,២១៩ដុល្លារ និង៤៦០,០០០រៀល
២-គ្រួសារលោក យ៉ុម យ៉ាន ទទួលបានថវិកាចំនួន១០០,០០០រៀល
៣-គ្រួសារលោក យ៉ុម ហុង ទទួលបានថវិកាចំនួន១០០,០០០រៀល
៤-គ្រួសារលោក យ៉ុម ហេង ទទួលបានថវិកាចំនួន១០០,០០០រៀល
៥-គ្រួសារលោកស្រី យ៉ុម សុភាព ទទួលបានថវិកាចំនួន១០០,០០០រៀល
៦-គ្រួសារលោក យ៉ុម វាសនា ទទួលបានថវិកាចំនួន១០០,០០០រៀល។
សរុបថវិកាទាំងអស់ ចំនួន១,២១៩ដុល្លារ និងប្រាក់រៀលចំនួន ១,០៦០,០០០រៀល ផងដែរ។
លោកហួត សម្បត្តិ តំណាងបងប្អូនក្រុមគ្រួសារដែលរងគ្រោះដោយសារអគ្គិភ័យ ទាំង៦គ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់នៃសមាគ មរាជសីហ៍និងសប្បុរជនក្រុមហ៊ុនកាហ្វេ ញូ.ធី.រីច ដែលបានជួយឧបត្ថម្ភ និងសម្រួលទុក្ខលំបាកដល់ក្រុមគ្រួសាររបស់គាត់។
ជាចុងក្រោយលោក ហូត សម្បត្តិ ក្នុងនាមលោកជាជនរង គ្រោះ និងតំណាងឲ្យគ្រួសារជនរងគ្រោះ សូមជូនពរថ្នាក់ដឹក នាំ និងសមាជិក សមាជិកា សមាគមរាជសីហ៍ទាំងអស់ ជា ពិសេសសប្បជនក្រុមហ៊ុន ញូ.ធី.រិច សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏 ៕