ពិធីសំណេះសំណាលនិងចែកអំណោយដល់គ្រួសារក្រីក្រ ក្នុងស្រុកកំពង់លែងក្រោមអធិបតីភាពឯកឧត្តម កែវ វណ្ណដេត មេបញ្ជាការ មូលដ្ឋានកងទ័ពជើងអាកាស ខេត្តកំពង់ឆ្នាំង ក្នុងឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិដែលនឹងមកដល់នៅពេលខាងមុខនេះ
កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ នៅរដ្ឋបាលស្រុកកំពង់លែង មានពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមានជាអង្ករ និងថវិកាមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកពីបណ្តាឃុំទាំង៩ ក្នុងស្រុកកំពុងលែង ដែលជាប្រជាពលរដ្ឋក្រីក្រ ប្រភេទក្រ១ ចំនួន ៩៩ គ្រួសារ។
ក្នុងពិធីនោះដែរ ដោយមានការអញ្ជើញ ជាអធិបតីភាព ពី សំណាក់ឯកឧត្តម កែវ វណ្ណដេត មេបញ្ជាការមូលដ្ឋានកងទ័ពជើងអាកាសខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សឹង សំណាង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងអាកាស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំពង់លែង លោក យ៉ែម លក្ខិណា អភិបាល នៃគណៈអភិបាលស្រុកកំពង់លែង និងលោក លោកស្រី អភិបាលរងស្រុក កងកម្លាំងទាំងបី នាយក នាយករង រដ្ឋបាលសាលាស្រុកកំពង់លែង លោកប្រធានក្រុមប្រឹក្សាស្រុក សមាជិក សមាជិកាក្រុមប្រឺក្សាស្រុក មន្ត្រីរាជការ លោក លោកស្រី គ្រូបង្រៀនសាលាកូរ៉េ ប្រចាំនៅស្រុកកំពង់លែង អាជ្ញាធរភូមិ ឃុំមួយចំនួនចូលរួមផងដែរ។
ក្នុងនោះដែរអំណោយដែលត្រូវទទួលបានទាំង៩៩គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ១០ គីឡូក្រាម និងថវិកា ចំនួន ៣០.០០០ រៀល ពីរដ្ឋបាលស្រុកកំពង់លែង។
ក្នុងកម្មវិធីសំណេះសំណាលនិងចែកអំណោយជូនគ្រួសារប្រជាពលរដ្ឋទាំង៩៩ គ្រួសារ ព្រមទាំងកម្មវិធីរៀបចំសង្ក្រាន្តឆ្នាំថ្មី ២០២៥ របស់រដ្ឋបាលស្រុកកំពង់លែង នោះដែរ ឯកឧត្តមបណ្ឌិត សឹង សំណាង អគ្គមេបញ្ជាការរងកងយោធ ពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងអាកាស និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំពង់ លែង បានជួយឧបត្ថម្ភក្នុងកម្មវិធី ថវិកាចំនួន ២ លានរៀល និងឯកឧត្តម សំ សាវាត ប្រធានក្រុមរាជរដ្ឋាភិបាល ចុះមូល ដ្ឋានឃុំសំរោងសែន បាទឧបត្ថម្ភថវិកា ចំនួន៥០ ម៉ឺនរៀល លោក យ៉ែម លក្ខិណា អភិបាលស្រុក បានឧបត្ថម្ភថវិកាផ្ទាល់ ខ្លួន ចំនួន ១ លានរៀល ព្រមទាំងមានការចូលរួមពីគ្រូនាយកសាលាភាសាកូរ៉េប្រចាំស្រុកកំពង់ លែង បានជួយ ឧបត្ថម្ភក្នុងកម្មវិធី ថវិកាចំនួន ១ លានរៀល បន្ថែមទៀតផងដែរ។
ឆ្លៀតក្នុងឱកាសកម្មវិធីនោះ លោកអភិបាលស្រុកកំពង់លែង បានថ្លែងមតិស្វាគមន៍ចំពោះគណៈអធិបតី និងអង្គពិធី លោកបានលើកឡើងក្នុងនោះអំពីសេដ្ឋកិច្ចការងារប្រចាំថ្ងៃរបស់បង ប្អូនប្រជាពលរដ្ឋទូទាំងស្រុកកំពង់លែង និងការ បង្កើតបង្កើនផលរបស់ប្រជាពលរដ្ឋ ជាប្រជាកសិករ និងការងារនៅក្នុងស្រុក ដែលជាការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ដែលមានឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង និងជាប្រធានដឹកនាំគណបញ្ជាការឯកភាពខេត្ត ព្រមទាំងមានការចង្អុលបង្ហាញពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចមបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់ពីសុខ ទុក្ខនិងផលលំបាករបស់ប្រជាជន។
ក្រោយពីបានចំណេះសំណាលនិងចែកអំណោយជូនប្រជា ពលរដ្ឋក្រីក្រ និងបានបិទកម្មវិធី រដ្ឋបាលស្រុកកំពុងលេងមន្ត្រីរាជការ កម្លាំងទាំងបី រួមនឹងលោកយាយ លោកតា ដែលបានអញ្ជើញចូលរួម ក៏បានលេងកម្សាន្តនៅល្បែងប្រជាប្រិយប្រពៃណីជាតិខ្មែរ និងរាំលេងកំសាន្ត ដើម្បីអបអរទទួលនិងចូលមកដល់នាពេលខាងមុខនេះ ។
គួរបញ្ជាក់ផងដែរថានរដ្ឋបាលស្រុកកំពង់លែងនិងរៀបចំនូវរសៀលថ្ងៃនេះមានពិធីក្រុងពាលី និមន្តព្រះសង្ឃចម្រើនព្រះ បរិត្ត ដើម្បីអំណរទទួលសង្ក្រាន្តឆ្នាំថ្មី ឆ្នាំម្សាញ់ សប្គស័ក ព.ស ២៥៦៨.២០២៥ ដែលនឹងចូលមកដល់នាពេលខាង មុខនេះ។
កម្មវិធីបន្ត និងមានជូនភេសជ្ជៈដល់លោកយាយជីលោកតាជី និងស្រង់ទឹកជូនលោកតា លោកយាយ តាមបែបប្រពៃណីវប្បធម៌ដូនតា។
យោងតាមលិខិតកម្មវិធីរបស់រដ្ឋបាលស្រុក បានឲ្យដឹងថានៅថ្ងៃទី៧ ខែមេសា វេលាម៉ោង៧:៣០នាទីព្រឹក និងមានការជួប ជុំក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោក លោកស្រីនាយករដ្ឋបាល នាយករងរដ្ឋបាលស្រុក កងកម្លាំងទាំងបីលោក លោកស្រី ប្រធានការិយាល័យ លោក លោកស្រីអនុ ប្រធានការិយាល័យ មន្ត្រីរដ្ឋបាលស្រុកទាំងអស់ និងមានការអញ្ជើញចូលរួម លោកយាយជី លោកតាជី ដើម្បីប្រារព្ធពិធី រាប់បាត្រ ប្រគេនស្លាដក់និងបច្ច័យព្រះសង្ឃ វេរប្រគេនចង្ហាន់ព្រះសង្ឃ រូមនិងការហូបអាហារសាមគ្គី ហ្នឹងរាំលេងកំសាន្តស្ថិតនៅបរិវេណសាលាស្រុក។
លុះដល់ថ្ងៃចូលឆ្នាំចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃ១៦ ខែមេសា ចាប់ពីម៉ោង 2:00 នាទីរសៀល និងមានរាំលេងកំសាន្តនៅក្នុងតំបន់រីករាយមុខសាលាស្រុកកំពង់លែង ក្នុងឱកាសនេះជាដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំង៩ឃុំ ក្នុងស្រុកកំពង់លែង សូមអញ្ជើញមកលេងកម្សាន្តនៅតំបន់រីករាយ មុខសាលាស្រុកដោយមានកម្មវិធីសប្បាយៗបែបល្បែងប្រពៃណីជាតិខ្មែរយើង៕