សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចទ្រង់យាងជាព្រះកិត្តិយស ដ៏ឧត្តុង្គឧត្តម ក្នុងពិធី ទិវាព្រះពុទ្ធសាសនាអន្តរជាតិ លើកទី១
ភ្នំពេញ÷ នាព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្ត៊រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនិងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណះសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់យាងជាព្រះកិត្តិយសដ៏ឧត្ដុងឧត្ដម ចចូលរួមក្នុងពិធី ទិវាព្រះពុទ្ធសាសនាអន្តរជាតិ លើកទី១ នៅព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ “តួនាទីព្រះពុទ្ធសាសនាក្នុងយុគសម័យឌីជីថល” ក្រោមអធិបតីភាព ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូ ភត្ត្រា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី ក្នុងនោះក៏មានការយាង និមន្តចូលរួមពី ព្រះរាជតំណាង សម្ដេច ព្រះសង្ឃនាយក គណៈមហានិកាយនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះសង្ឃនាយករង និងសម្ដេចព្រះសង្ឃ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។