នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានទទួល អំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត តាមរយៈ ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន

12

ខេត្តកំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃពុធ ទី០៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជើញមកសំណេះសំណាល និងប្រ គល់ សម្ភារសំណង់ គ្រឿងឧបភោគបរិភោគ ព្រមទាំងប្រេង ឥន្ធនៈ ដែលជា អំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដើម្បីធ្វើការ ងារមនុស្សធម៌ ឧបត្ថម្ភដល់អតីតយុទ្ធជន គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ដែលជួបការលំបាក និង រងគ្រោះ ដោយគ្រោះ មហន្តរាយនានា នៅទូទាំងខេត្តកំពង់ឆ្នាំង។

នាងក្នុងឱកាសនេះដែរជំនួសមុខឲ្យ មេបញ្ជាការរង នាយទា ហាន នាយទាហានរង និងពលទាហាន ទូទាំង តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលតែងតែឧបត្ថម្ភ សម្ភារៈ និង គ្រឿងឧបភោគបរិភោគ ដល់អង្គភាព តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងសូមប្តេជ្ញាថែរក្សា និងប្រើប្រាស់សម្ភារទាំងអស់ឲ្យចំគោលដៅ៕