រដ្ឋបាលស្រុករលាប្អៀរ បានរៀបចំពិធីសូត្រមន្ដលើករាសី សិរីសួស្ដី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឈានមកដល់ពេលប៉ុន្មានថ្ងៃខាងមុខនេះ

21

កំពង់ឆ្នាំង÷ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅរដ្ឋបាលស្រុករលាប្អៀរ បានរៀបចំប្ររព្ធពិធី សូត្រមន្ត លើក រាសីសិរី សួស្ដីជ័យមង្គល នាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃ ណីជាតិខ្មែរយើង ដែលនិងឈានមកដល់នាពេលខាងមុខ នេះ ក្នុងពិធីនោះដែរ មានការអញ្ជើញចូលរួមជាអធិបតីភាព លោកជំទាវ ដោក សុទ្ធា ទីប្រឹក្សារាជរដ្ឋាភិបាល លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ អភិបាលរង លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក កងកម្លាំង ព្រមទាំងមន្ត្រីរាជការ នៃរដ្ឋបាលស្រុកជាច្រើនរូបផងដែរ។

ក្រោយពីបានបញ្ចប់ពិធីសូត្រមន្ត មន្ត្រីរាជការ កងកម្លាំង នៃរដ្ឋបាលស្រុក ក៏បានរៀបចំនូវពិធីលេងល្បែងកំសាន្តប្រពៃណីជាតិ និងរាំលេងកំសាន្ត ព្រមទាំងមានជួបជុំអាហារសាមគ្គី រួម គ្នាទាំងមន្ត្រីរាជការ កងកម្លាំង នៃរដ្ឋបាលស្រុក និងភ្ញៀវកិត្តិយស ដែលបានអញ្ជើញចូលរួម យ៉ាងច្រើនកុះករ។

ក្នុងពិធីនោះដែរលោកអភិបាលស្រុក ក៏បានលើកឡើងអំពីការបង្ករភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទូទាំងស្រុករលាប្អៀរ មានទីតាំងត្រូវលេងកម្សាន្តចំនួន៤ទីតាំង គឺនៅតាមបណ្ដាវិទ្យាល័យ ក្នុងស្រុករលាប្អៀរ លោកអភិបាលស្រុកក៏បានបន្ថែមទៀតថា ក្នុងស្រុករលាប្អៀរ គឺមានតំបន់រមណីយដ្ឋានទេសចរណ៍ធសំខាន់ចំនួន២ ដែលជាទីគួរចាប់អារម្មណ៍ ចំពោះភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលបានមកទស្សនា ហើយក្នុងឱកាស នៃពិធី បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រដ្ឋបាលស្រុកនិងរៀបចំ តំបន់ទេសចរណ៍សំខាន់ចំនួន២កន្លែងនោះ ទី១ វត្តព្រះអង្គ ចន្ទមុន្នី និងតំបន់រមណីយដ្ឋានឈ្វែង។

លោក សេង វិចិត្រ ក្នុងនាមរដ្ឋបាលស្រុក ក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពខេត្ត ដែលមានឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ក៏បានចង្អល់បង្ហាញ អំពីការរៀបចំ សណ្ដាប់ធ្នាប់និងសុវត្ថិភាពចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ ជាចុងក្រោយ លោកអភិបាលស្រុក ក៏បានសុំអំពាវនាវ សូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ក្នុងការធ្វើដំណើរនិងយោគយល់គ្នាអធ្យាស្រ័យគ្នាទៅវិញទៅមក ក្នុងឱកាសឆ្នាំថ្មី ដែលនឹងមកដល់ នៅប៉ុន្មានថ្ងៃខាងមុខនេះ៕