ពលរដ្ឋប្រទះឃើញប្រភេទសត្វផ្សោតដែលភាគច្រើនរស់នៅតាមសមុទ្រក្នុងម៉ាឡេស៊ី បានប្រទះឃើញ នៅឆ្នេរសមុទ្រខេត្តកំពត
កំពត÷ មន្ត្រីរដ្ឋបាលជលផលខេត្តកំពត ដឹកនាំដោយលោក ស សូរិន នាយខណ្ឌ និងក្រុមអ្នកជំនាញមកពីអង្គការអភិរក្សសមុទ្រកម្ពុជា MCC កំពុងជួយសង្គ្រោះសត្វផ្សោតចំនួន ៣ ក្បាល ដែលពលរដ្ឋប្រទះឃើញនៅឆ្នេរសមុទ្រ។
ហេតុការណ៍ប្រទះឃើញ ស្ថិតក្នុងភូមិកែបថ្មី ក្រុងបូកគោ ខេត្តកំពត កាលពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ខណៈពីរក្បាលទៀត បានហែលទៅកន្លែងផ្សេង។
សត្វផ្សោតនេះ ជាផ្សោតប្រភេទថ្មី ដែលពុំធ្លាប់មាននៅក្នុងដែនសមុទ្រកម្ពុជានោះទេ បើតាមការស្រាវជ្រាវសត្វផ្សោតប្រភេទនេះភាគច្រើនរស់នៅតំបន់សមុទ្រនៃប្រទេសម៉ាឡេស៊ី។