ក្នុងថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តកំពង់ឆ្នាំង មានភ្ញៀវទេសចរ មកលេងកម្សាន្ត ជាង ៣៣ ម៉ឺននាក់

38

កំពង់ឆ្នាំង ៖នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៨ គ.ស.២០២៥ មានភ្ញៀវទេសចរមកលេង ខេត្តកំពង់ឆ្នាំង ជាង៣៣ម៉ឺននាក់។

នេះបើតាមការបញ្ជាក់ពីលោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង។

លោក សេង សាលី បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដែលជាថ្ងៃទី១ នៃពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មាមភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងនៅតាមទីអារាម រមណីយដ្ឋាន និងទីតាំងសង្ក្រាន្តនានា ចំនួន ៣៣៥ .៤២៨នាក់ ក្នុងនោះភ្ញៀវបរទេស ចំនួន២៣៩នាក់ ៕