មហារព្រឹត្តិការណ៍សង្ក្រាន្ត២០២៥ឆ្នាំថ្មីនេះ ក្នុងរយៈពេល ៣ថ្ងៃ ខេត្តកំពង់ឆ្នាំង មានភ្ញៀវជាតិនិងភ្ញៀវបរទេសមកលេងកម្សាន្ត ជាង១លាននាក់ នៅទូទាំង ក្រុង ស្រុក ក្នុងខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ រយៈពេល៣ថ្ងៃ នៃមហាព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ឆ្នាំ២០២៥នេះ ចាប់ពីថ្ងៃទីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ក្នុងខេត្តកំពង់ឆ្នាំង កំណើនភ្ញៀវជាតិនិងភ្ញៀវបរទេសមកលេងកម្សាន្ត កើនដល់ដល់ជាង១លាននាក់ នៅ ទូទាំង៨ ក្រុង ស្រុក និងតំបន់រមណីយដ្ឋាននានា ក្នុងខេត្តកំពង់ឆ្នាំង ក្នុងនោះមានភ្ញៀវបរទេសជិត១ពាន់នាក់ផងដែរ។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ គ.ស.២០២៥ រយៈពេល៣ថ្ងៃនៅ ក្នុងខេត្តកំពង់ឆ្នាំង មានភ្ញៀវជាតិនិងភ្ញៀវបរទេសមកលេងកំសាន្តមានចំនួនកើនដល់ជាង១លាននាក់ ក្នុងនោះនៅថ្ងៃចុងក្រោយគឺនៅថ្ងៃ១៦ ខែមេសា ឆ្នាំ២០២៥ នៃថ្ងៃបិទបញ្ចប់កម្មវិធីបុណ្យចូលឆ្នាំ មានប្រជាពលរដ្ឋសម្រុកមកលេងកម្សាន្តនៅទូទាំងខេត្ត រហូតទៅដល់ជិត៧០ម៉ឺននាក់ ចំនួននេះ គឺច្រើនជាងថ្ងៃទី១ និងថ្ងៃ ទី២ នៃពិធីបុណ្យចូលឆ្នាំ។
កំណើនភ្ញៀវជាតិនិងភ្ញៀវបរទេសមកលេងកម្សាន្តយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ គឺដោយសារតែប្រទេស មានសុខសន្តិភាព ពិសេសគឺមានការយកចិត្តទុកដាក់ខិតខំការពារនិងថែរក្សានូវសុខសុវត្ថិភាព ពីកម្លាំងសមត្ថកិច្ច ដែលធ្វើយ៉ាង ណាបង្កភាពសប្បាយរីករាយនិងភាពកក់ក្តៅដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
គួរបញ្ជាក់ផងដែរថា កំណើនភ្ញៀវបានមកលេងកម្សាន្ត គួរឱ្យចាប់អារម្មណ៍បែបនេះ លើសពីបណ្ដាលឆ្នាំកន្លងមក យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ បានផ្ដល់របាយការណ៍ស្ដីពីចំនួនភ្ញៀវជាតិនិងភ្ញៀវបរទេស ដែលមកលេងកម្សាន្ត ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលមានបង្កើតនៅព្រឹត្តិការណ៍សង្ក្រាន្ត ទូទាំង៨ ក្រុង ស្រុក ក្នុងខេត្តកំពង់ឆ្នាំង។
ខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងមានការចង្អល់បង្ហាញដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានខិតខំតុបតែងកែលម្អនិងសោភ័ណភាពស្រស់ស្អាត ដើម្បីទាក់ទាញបេះដូងប្រជាពលរដ្ឋ ព្រមទាំងថែរក្សាសុវត្ថិភាព សន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋក្នុងការមកលេងកម្សាន្តតាមទីកន្លែងនានាដែលដោយរដ្ឋបាលខេត្ត ក្រុង ស្រុក បានរៀបចំនិងតាមរមណីយដ្ឋាននានា ក្នុងឱកាសមហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ ប្រកបដោយក្ដីសប្បាយរីករាយក្រោមម្លប់សន្តិភាព៕