សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាធិបតី ជួបសំណេះ សំណាល និងពិសាអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥
ភ្នំពេញ÷ នៅ
ល្ងាចថ្ងៃសៅរ៍ ទី០៣ ខែឧសភា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធី សំណេះសំណាបនិងពិសាមហាសាមគ្គី ជំនួបជាមួយអ្នកសារព័ត៌មាន គឺដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មានបានជួបដោយផ្ទាល់ និងបង្កើតបានទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអ្នកសារព័ត៌មាន អ្នកផលិតមាតិកា ទាំងអាជីព និងមិន មែនអាជីពផ្សេងៗ ។
ដែលនេះជាសេរីភាពយ៉ាងពេញលេញក្នុងការផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា ហើយផ្អែកលើច្បាប់ដែលបានកំណត់ និងគោរពសិទ្ធិគ្នាទៅវិញទៅមក។
ជាមួយគ្នានេះ ការជួបជុំនាថ្ងៃនេះ ក៏ជាការបង្ហាញនូវការចូល រួមលើកកម្ពស់ការបើកលំហរសិទ្ធិសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅកម្ពុជា ដោយគោរពក្រមសីលធម៌ វិជ្ជាជីវៈ និងអាជីពសារព័ត៌មានកាន់តែល្អប្រសើរ ជាពិសេសរួមគ្នាខិតខំផ្សព្វផ្សាយព័ត៌មានពិត ហើយរួមគ្នាប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។