បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រៀបចំពិធីបើកវគ្គហ្វឹកហ្វឺនពង្រឹងរៀបរយកងឯកភាពប្រចាំ ឆ្នាំ២០២៥
កំពង់ឆ្នាំង:នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែឧសភា ឆ្នាំ២០២៥ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺន ពង្រឹងរៀបរយកងឯកភាព ប្រចាំឆ្នាំ ២០២៥ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ទិត្យ រចនា មេបញ្ជាការរង យោធភូមិភាគពិសេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធ ភូមិភាគពិសេស ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត ព្រមទាំង នាយទាហាន នាយទាហានរង ពលទា ហាន និង សិក្ខាកាមជាច្រើនរូបផងដែរ។
មានមតិស្វាគមន៍ ក្នុងពិធីនេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម មេបញ្ជាការរង យោធភូមិភាគពិសេស ដែលបានចំណាយពេលដ៏មាន តម្លៃផ្ដល់កិត្តិយសអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនរបស់អង្គភាពនាឱកាសនេះ ។ ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ក៏បានរាយការណ៍អំពី លទ្ធផលសម្រេចបាន ជូន ឯកឧត្ដម អធិបតី ព្រមទាំងឲធ្វើការណែនាំការងាររៀនសូត្រមួយចំនួនដល់សិក្ខាកាមទាំងអស់។
អញ្ជើញសំណេះសំណាល និងផ្តាំផ្ញើនាឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ទិត្យ រចនា បានថ្លែងកោតសរសើរចំពោះ អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដែលបានខិតខំយកចិត្តទុកដាក់បំពេញទាំងការងារស្នូល ការងារអតីតយុទ្ធ ជន ព្រមទាំងការងារមូលដ្ឋាន សម្រេចបានលទ្ធផលប្រសើរជាបន្តបន្ទាប់។
មុននឹងបញ្ចប់ ឯកឧត្តម មេបញ្ជាការរង យោធភូមិភាគពិ សេស បានផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុក ដាក់ខិតខំសិក្សារៀនសូត្រក្រេបយកចំណេះដឹង ដើម្បីយកមកបម្រើការងារជូនអង្គភាព និងបានជូនពរដល់នាយទាហាន ទាំងអស់ជួបប្រទះនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងបានប្រកាសបើកវគ្គហ្វឹកហ្វឺន បំប៉ន ពង្រឹងកងឯកភាព ប្រចាំឆ្នាំ២០២៥ ចាប់ពីពេលនេះតទៅ៕