updateព័ត៌មាន ករណីក្រុមហ៊ុនទឹកស្អាតអានកូ វ៉ធើរ សឹបផ្លាយ បានចាក់ដីចូលទន្លេសាប ក្នុងក្រុងកំពង់ឆ្នាំង ឥឡូវនេះក្រុមហ៊ុនបានបន្តការកាយដីចេញវិញហើយ ក្រោមការត្រួត ពិនិត្យ​ដោយផ្ទាល់ពីក្រសួង​ធនធានទឹក

18

កំពង់ឆ្នាំង៖ ក្នុងរយៈពេលពីថ្ងៃក្នុងសកម្មភាពការកាយដីចេញ ពីទន្លេវិញ ចាប់ថ្ងៃទី០៩ និងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ក្រុមហ៊ុន​ទឹក​ស្អាត​អាន​កកូ វ៉ធើរ សឹបផ្លាយ ក្នុងក្រុង​កំពង់ ឆ្នាំង កំពុងតែបន្តការកាយដីចេញវិញ ក្រោមការត្រួត​ពិនិត្យ​និងតាម​ដាន​ដោយផ្ទាល់យ៉ាងដិត​ដល់​ពី​ក្រសួង​ធន​ធានទឹក និងឧតុនិយម។

តាមការឲ្យដឹងពីរឯកឧត្តម យិន ងួនកូលេនីន អនុរដ្ឋលេខា ធិការ​ក្រសួង​ធន​ធានទឹកនិងឧតុនិយម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យអង្គភាពសារព័ត៌មានរបស់យើងដឹង នៅរសៀលថ្ងៃទី១០ ខែ ឧសភា នេះ បានឱ្យដឹងថាតាមការចង្អុលបង្ហាញនិងបញ្ជាពី ឯកឧត្តមរដ្ឋ មន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ឯកឧត្តមបានដឹកនាំក្រុមការងារក្រសួង ដោយមានការចូលរួមពីលោកអឿ សារឿន ប្រធានមន្ទីរធនធានទឹកស្តីទីខេត្តកំពង់ឆ្នាំង ចុះពិនិត្យនិងតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីឲ្យ​កក្រុមហ៊ុន ទឹកស្អាត អានកូ វ៉ធើរ សឹបផ្លាយ កាយដីចេញពីទីតាំងដែលខ្លួនបានចាក់ចូលទន្លេ​សាប​ ប្រមាណ ៧០​ ម៉ែត្រ​ កាល​ពី​អអំឡុងខែ​មីនា ឆ្នាំ២០២៥ កន្លងមក ឲ្យអស់នឹងដូចស្ថានភាពដើមឡើងវិញ។

ឯកឧត្តម យិន ងួនកូលេនីន បានបន្តឲ្យដឹងទៀតថា ការអនុ វត្តនូវការកាយចេញដីដែលក្រុមហ៊ុន បានចាក់ចូលទន្លេនេះ មិនអាច​កាយ​ចេញ​តែ​​ក្នុង​រយៈពេល៥ទៅ៧ថ្ងៃរួចនោះឡើយ ព្រោះទំហំដីដែលបានចាក់ចូលទន្លេនោះវាច្រើន នឹង​ត្រូវ​ប្រើរយៈពេលយូរថ្ងៃ ហើយរយៈពេលកន្លងមកក្រុមហ៊ុនក៏បានធ្វើការកាយចេញដែរ បើយោងតាមការប្រជុំនិងសម្រេចពីក្រសួងពាក់ព័ន្ធ អាជ្ញាធរបឹងទន្លេសាប និងរដ្ឋបាលខេត្តក្រុមហ៊ុនបានអនុវត្តតាមការដោះស្រាយរបស់ថ្នាក់ដឹកនាំ ហេតុផលនៃការយឺតយ៉ាវ ដោយសារគ្រឿងចក្រ មានការរអាក់រអួល ព្រមទាំងខ្វះរថយន្តដឹកជញ្ជូនចេញ ដូច្នេះហើយបានជាក្រុមហ៊ុនបន្តរហូតមកដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២៥នេះ។

តាមការឲ្យដឹងបន្ថែមជាចុងក្រោយពីឯកឧត្តមយិន ងូនកូលេនិន អនុរដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម និងក្រុមការងារ បានទទួលបញ្ជាពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួងធនធាទឹក និងឧតុនិយម មកពិនិត្យការកាយដីយក ចេញវិញរបស់ក្រុមហ៊ុន ទាល់តែអស់រហូត​ដល់​សភាព​ដើម​វិញ៕ យ៉ើ រ៉សាលី