ឯកឧត្តមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បើកចែកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ នាយ-ពលទាហាន គ្រប់បណ្តាកងឯកភាពចំណុះ ទូទាំងទីបញ្ជាការសឹករងខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង÷ នាព្រឹកថ្ងៃអង្គារ៍ ទី២០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិប ត្តិការសឹករងកំពង់ឆ្នាំង បានអញ្ជើញបើកចែកអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងយោធប រិក្ខារប្រចាំឆមាសទី១ ឆ្នាំ២០២៥ ជូនដល់គ្រប់បណ្ដាអង្គ ភាព និង ការិយាល័យ ផ្នែកចំណុះ ទីបញ្ជាការទាំងអស់ ដើម្បីយកទៅប្រគល់ជូនដល់យោធិនគ្រប់រូបក្នុងអង្គភាពរបស់ខ្លួន។
នៅក្នុងឱកាសនោះ ឯកឧត្តម មេបញ្ជាការ មានប្រសាសន៍ថាតាមរយៈអំណោយដ៏ថ្លៃថ្លានេះ បានបញ្ជាក់ឱ្យយើងទាំង អស់គ្នា មើលឃើញនូវគ្រប់កាលៈទេសៈ សម្ដេចទាំងទ្វេរ ព្រម ទាំង សម្តេចធិបតី និង លោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់ខ្ពស់ដល់សុខភាពរស់នៅរបស់យោធិន នៃកងយោធ ពលខេមរភូមិន្ទ គ្រប់ៗរូប ដែលកំពុងមានតួនាទី និងភារកិច្ចការពារជាតិមាតុភូមិសម្រាប់ប្រទេសកម្ពុជាយើង។
ក្នុងនាមមេបញ្ជាការ មេបញ្ជាការរង ព្រមទាំង នាយទាហាន នាយទាហានរង និង ពលទាហាន ទាំងអស់ទូទាំង តំបន់ប្រតិ បត្តិការសឹករងកំពង់ឆ្នាំង ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ជូន ចំពោះ សម្ដេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និង លោកជំទាវបណ្ឌិត និង សូមគោរពជូនពរសម្ដេច និង លោកជំទាវ សូមជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕