បុណ្យធម្មយាត្រា ហាជ្ជី ឆ្នាំ២០២៥ ឆ្នាំនេះ បងប្អូនសាសនិកឥស្លាមកម្ពុជាចំនួនប្រមាណ ៥៥០នាក់ហើយ បានចាកចេញពីកម្ពុជា ខណៈឆ្នាំនេះមានចំនួន ១២០០ នាក់
ភ្នំពេញ÷ បើគិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បងប្អូនសាសនិកឥស្លាមកម្ពុជា ចំនួនប្រមាណ ៥៥០ នាក់ហើយ ដែលបានចាកចេញពីកម្ពុជា ដើម្បីទៅបំពេញកាតព្វកិច្ច បុណ្យធម្មយា ត្រា ហាជី្ជ នៅប្រទេសពិសាខបូឌីត ខណៈឆ្នាំនេះមានចំនួន សរុប ១២០០ នាក់ ដែលទៅតាមរយៈក្រុមហ៊ុនឯកជន។
បន្ទាប់ពីសាសនិកឥស្លាមប្រមាណ១២០០នាក់ខាងលើក៏មាន មនុស្សចំនួន១៧ រូប ផ្សេងទៀតផងដែរ ដែលទទួលបាននូវការ ព្រះរាជឧបត្ថម្ភ ពីព្រះចៅ សាល់ ម៉ាន់ ពិនអាប់ឌុលអាហ្សីស អាល់ស៊ូអ៊ូឌ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងព្រះអង្គម្ចាស់ មហាំម៉ាត់ ពិន សាល់ម៉ាន់ ព្រះរាជទាយាទ និងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត ផ្តល់ជូនសហគមន៍ឥស្លាមកម្ពុជា ដើម្បីទៅធ្វើបុណ្យហាជ្ជីសម្រាប់ឆ្នាំ២០២៥ ដែលជាភ្ញៀវរបស់ព្រះអង្គ គ្រោងនឹងចេញដំណើរនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ដែលជាជើងចុងក្រោយ។
នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាសាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ក្នុងឱកាសបន្តអញ្ជើញសំណេះសំណាល និងជូនដំណើរសាសនិកឥស្លាមកម្ពុជា ចំនួន២០០ នាក់ ទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជី នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់ជើងទី៣ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។
ជាមួយគ្នាដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជួបប្រាស្រ័យ សាក សួរសុខទុក្ខ ជាមួយបងប្អូនសាសនិកឥស្លាមដ៏ច្រើនកុះករ ដែលបានមកជូនដំណើរបងប្អូន សាច់ញាតិ ក្រុមគ្រួសារ មិត្តភក្ដិរបស់ខ្លួន ដែលអញ្ជើញមកពីគ្រប់ទិសទី ទាំងទីជិត ទីឆ្ងាយ។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឲ្យដឹងថាសម្រាប់ឆ្នាំ២០២៥នេះ សាសនិកឥស្លាមកម្ពុជា ចំនួនទាំង១២០០ នាក់ខាងលើ ចំណាយថវិកាសរុបចំនួន ជាង ៦,៦០០,០០០ ដុល្លារអាមេរិក ដោយក្នុងម្នាក់ៗចំណាយថវិកាប្រមាណជាង ៥៥០០ ដុល្លារអាមេរិក ដើម្បីទៅធ្វើបុណ្យហាជ្ជី នៅប្រទេសអារ៉ាប៊ីសាអូឌីតរយៈពេល៤០ ថ្ងៃ សម្រាប់អ្នកដែលទៅតាមរយៈក្រុមហ៊ុនឯកជន ខណៈសាសនិកឥស្លាមទទួលបានការឧបត្ថម្ភពីព្រះចៅសាល់ម៉ាន គឺរយៈពេល១៥ ថ្ងៃប៉ុណ្ណោះ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ដែរថា កាលពីឆ្នាំ២០២៤ កន្លងទៅអ្នកទៅធ្វើហាជ្ជី មានចំនួនត្រឹមតែ ៩៦៥ នាក់ប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០២៥ នេះមានការកើនឡើងចំនួនជាង២០០ នាក់។
ក្នុងន័យនេះ ឯកឧត្តមគ្រោងនឹងជួបរដ្ឋមន្ត្រីហាជ្ជី និងអ៊ុរ៉ោះអារ៉ាប៊ីសាអូឌីត ដើម្បីស្នើសុំបង្កើនចំនួនអ្នកទៅធ្វើហាជ្ជីបន្ថែមទៀត ចន្លោះពី ១៥០០ ទៅ២០០០ នាក់ សម្រាប់ឆ្នាំក្រោយៗទៀត ខណៈកន្លងមកកម្ពុជាមានកូតាត្រឹម ១២០០។
គួរឱ្យដឹងដែរថា ការទៅចូលរួមប្រតិបត្តិបុណ្យហាជ្ជី គឺជាកាត ព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនាឥស្លាម ដែលជារៀងរាល់ឆ្នាំ សាសនិកឥស្លាម នៅទូទាំងពិភពលោក ពីគ្រប់ទិសទីអញ្ជើញទៅប្រារព្វបុណ្យនេះ នៅឯទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត។បុណ្យធម្មយាត្រា ហាជ្ជី ឆ្នាំ២០២៥ ឆ្នាំនេះ បងប្អូនសាសនិកឥស្លាមកម្ពុជាចំនួនប្រមាណ ៥៥០នាក់ហើយ បានចាកចេញពីកម្ពុជា ខណៈឆ្នាំនេះមានចំនួន ១២០០ នាក់
ភ្នំពេញ÷ បើគិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បងប្អូនសាសនិកឥស្លាមកម្ពុជា ចំនួនប្រមាណ ៥៥០ នាក់ហើយ ដែលបានចាកចេញពីកម្ពុជា ដើម្បីទៅបំពេញកាតព្វកិច្ច បុណ្យធម្មយា ត្រា ហាជី្ជ នៅប្រទេសពិសាខបូឌីត ខណៈឆ្នាំនេះមានចំនួន សរុប ១២០០ នាក់ ដែលទៅតាមរយៈក្រុមហ៊ុនឯកជន។
បន្ទាប់ពីសាសនិកឥស្លាមប្រមាណ១២០០នាក់ខាងលើក៏មាន មនុស្សចំនួន១៧ រូប ផ្សេងទៀតផងដែរ ដែលទទួលបាននូវការ ព្រះរាជឧបត្ថម្ភ ពីព្រះចៅ សាល់ ម៉ាន់ ពិនអាប់ឌុលអាហ្សីស អាល់ស៊ូអ៊ូឌ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងព្រះអង្គម្ចាស់ មហាំម៉ាត់ ពិន សាល់ម៉ាន់ ព្រះរាជទាយាទ និងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត ផ្តល់ជូនសហគមន៍ឥស្លាមកម្ពុជា ដើម្បីទៅធ្វើបុណ្យហាជ្ជីសម្រាប់ឆ្នាំ២០២៥ ដែលជាភ្ញៀវរបស់ព្រះអង្គ គ្រោងនឹងចេញដំណើរនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ដែលជាជើងចុងក្រោយ។
នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាសាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ក្នុងឱកាសបន្តអញ្ជើញសំណេះសំណាល និងជូនដំណើរសាសនិកឥស្លាមកម្ពុជា ចំនួន២០០ នាក់ ទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជី នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់ជើងទី៣ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។
ជាមួយគ្នាដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជួបប្រាស្រ័យ សាក សួរសុខទុក្ខ ជាមួយបងប្អូនសាសនិកឥស្លាមដ៏ច្រើនកុះករ ដែលបានមកជូនដំណើរបងប្អូន សាច់ញាតិ ក្រុមគ្រួសារ មិត្តភក្ដិរបស់ខ្លួន ដែលអញ្ជើញមកពីគ្រប់ទិសទី ទាំងទីជិត ទីឆ្ងាយ។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឲ្យដឹងថាសម្រាប់ឆ្នាំ២០២៥នេះ សាសនិកឥស្លាមកម្ពុជា ចំនួនទាំង១២០០ នាក់ខាងលើ ចំណាយថវិកាសរុបចំនួន ជាង ៦,៦០០,០០០ ដុល្លារអាមេរិក ដោយក្នុងម្នាក់ៗចំណាយថវិកាប្រមាណជាង ៥៥០០ ដុល្លារអាមេរិក ដើម្បីទៅធ្វើបុណ្យហាជ្ជី នៅប្រទេសអារ៉ាប៊ីសាអូឌីតរយៈពេល៤០ ថ្ងៃ សម្រាប់អ្នកដែលទៅតាមរយៈក្រុមហ៊ុនឯកជន ខណៈសាសនិកឥស្លាមទទួលបានការឧបត្ថម្ភពីព្រះចៅសាល់ម៉ាន គឺរយៈពេល១៥ ថ្ងៃប៉ុណ្ណោះ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ដែរថា កាលពីឆ្នាំ២០២៤ កន្លងទៅអ្នកទៅធ្វើហាជ្ជី មានចំនួនត្រឹមតែ ៩៦៥ នាក់ប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០២៥ នេះមានការកើនឡើងចំនួនជាង២០០ នាក់។
ក្នុងន័យនេះ ឯកឧត្តមគ្រោងនឹងជួបរដ្ឋមន្ត្រីហាជ្ជី និងអ៊ុរ៉ោះអារ៉ាប៊ីសាអូឌីត ដើម្បីស្នើសុំបង្កើនចំនួនអ្នកទៅធ្វើហាជ្ជីបន្ថែមទៀត ចន្លោះពី ១៥០០ ទៅ២០០០ នាក់ សម្រាប់ឆ្នាំក្រោយៗទៀត ខណៈកន្លងមកកម្ពុជាមានកូតាត្រឹម ១២០០។
គួរឱ្យដឹងដែរថា ការទៅចូលរួមប្រតិបត្តិបុណ្យហាជ្ជី គឺជាកាត ព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនាឥស្លាម ដែលជារៀងរាល់ឆ្នាំ សាសនិកឥស្លាម នៅទូទាំងពិភពលោក ពីគ្រប់ទិសទីអញ្ជើញទៅប្រារព្វបុណ្យនេះ នៅឯទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត។