លោកអភិបាលរងខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំនិងចុះពិនិត្យជាក់ស្ដែងលើការស្នើសុំរបស់ប្រជាពលរដ្ឋ ក្នុងការចុះបញ្ជីដីធ្លីក្នុងស្រុកសាមគ្គីមានជ័យ
កំពង់ឆ្នាំង÷នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ លោក សាន់ យូ អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងដីការស្នើសុំអន្តរាគមន៍ចុះបញ្ជីដីធ្លីរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិខ្សាច់ស ក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ក្នុងដដែលក៏មានការចូលរួមពីអាជ្ញាធរស្រុក អាជ្ញាធរឃុំ និងមន្ត្រីជំនាញពាក់ព័ន្ធអញ្ជើញចូលរួមផងដែរ។