ការប្រកួតបាល់ទាត់មិត្តភាពរវាង ក្រុមបាល់ទាត់មនុស្សធម៌កំពង់លែង និងក្រុមបាល់ទាត់វ័យចាស់ឧត្តុងមានជ័យ ដើម្បីគៀងគងថវិកាជួយពលកចំណាកស្រុកពីប្រទេសថៃមក ក្នុងស្រុកកំពង់លែង

19

កំពង់ឆ្នាំ÷ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ លោក យ៉ែម លក្ខិណា អភិបាលនៅខណៈអភិបាលស្រុកកំពុងលែង និងលោកស្រី គង់ ចន្ថា អភិបាលរងស្រុក បានចូលក្នុងពិធី ការប្រកួតបាល់ទាត់មិត្តភាព រវាងក្រុមបាល់ទាត់សប្បុរសធម៌ កំពង់លែង និងក្រុមបាល់ទាត់វ័យចាស់ឧដ្តុង្គមានជ័យ មកពីខេត្តកំពង់ស្ពឺ ការប្រកួតនេះដែរធ្វើឡើងដើម្បីគៀងគងថវិកា ជួយទៅដល់គ្រួសារពលករដែលចំណាកស្រុកមកពីប្រទេសថៃមក ការប្រកួតមិត្តភាពរវាងក្រុមទាំងពីរបានប្រព្រឹត្តនៅទីលានបាល់ទាត់វិទ្យាល័យហ៊ុនសែនស្រុកកំពង់លែង។

ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធគុណខ្មែរ និងបានជួបសំណេះសំណាល ជា មួយពលករមកពីប្រទេសថៃ ចំនួន ៤០នាក់ ក្នុងនោះក៏បានជូនប្រាក់ឧបត្ថម្ភដល់ពលករក្នុងមួយគ្រួសារទទួលបានថវិកា ចំនួន ៥០,០០០រៀល។

គួបបញ្ជាក់ផងដែរថាថវិកាសម្រាប់រៀបចំពិធីប្រកួតនិងនិងថវិកាជូនពលករបានមកពីការឧបត្ថម្ភរបស់ឯកឧត្តម ខូវ ឆាយ ចំនួន ១,០០០,០០០រៀល និងលោក យ៉ែម លក្ខិណា អភិ បាលស្រុកកំពង់លែង បានជួយឧបត្ថម្ភនូវ ថវិកា ចំនួន ២,០០០,០០០ រៀល ទៀតផងដែរ៕