មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាំយកអំ ណោយរបស់ សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់គ្រួ សារប្រជាពលរដ្ឋ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ

14

 

កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃអង្គារ ទី០១ ខែ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិ បត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមនុស្សធម៌របស់អង្គភាព នាំយក ស័ង្កសី ៧០សន្លឹក ស៊ីម៉ង់ត៍ ២០ការ៉ុង ១តោន អង្ករ ១០០គីឡូក្រាម មី០២កេស ត្រីខ ២យួរ ទឹកត្រីទឹកស៊ីអ៉ីវ ០៤យួរ មុង០២ រួមនឹងថវិកាមួយចំនួន ដែលជា អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់គ្រួសារ ប្រជា ពលរដ្ឋ មានប្តីឈ្មោះ ខាន់ ចាន់ណាន់ អាយុ ២៨ឆ្នាំ ប្រពន្ធ ឈ្មោះ ទុយ ចាន់ធីម អាយុ ២៧ឆ្នាំ ដែលត្រូវអគ្គីភ័យ ឆេះផ្ទះទំហំ ៧ x ៨ ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី អស់ទាំងស្រុង ហើយបានឆាបឆេះទៅផ្ទះម្ខាងទៀត អស់១ជំហៀង ម្ចាស់ឈ្មោះ ហាន សីហា ភេទប្រុសអាយុ ៣៩ឆ្នាំ នៅភូមិហង្សឈូក ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ។

ឯកឧត្តម មេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្តាយ ពីសំណាក់ សម្តេចធិបតី និងលោក ជំទាវ ចំពោះការបាត់បង់ផ្ទះសម្បែងរបស់បងប្អូននាពេលនេះ ឯកឧត្តម បានបន្តថា សម្តេចធិបតី និងលោកជំទាវ តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ទីកន្លែង ទោះ បីស្ថិតក្នុងគ្រប់កាលៈទេសៈបែបណាក៏ដោយ។

ក្នុងនោះ សម្តេច និង លោកជំទាវ តែងតែឧបត្ថម្ភ សម្ភារ និង គ្រឿងឧបភោគបរិភោគ ជាបន្តបន្ទាប់ សម្រាប់ទុកចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលជួបការ និង រងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដូចជាបងប្អូននាពេលនេះជាដើម។

ឯកឧត្តម អ៊ុំ សុភា បានជូនពរដល់ក្រុមគ្រួសាររងគ្រោះ សូមមានសុខភាពល្អ ជួបតែសេចក្តីសុខ កុំឲ្យជួបគ្រោះមហន្តរាយ ចាប់ពីពេលនេះតទៅ ។

គ្រួសាររងគ្រោះ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ សម្តេចធិបតី និង លោកជំទាវ ដែលជា និច្ចកាលតែងតែយកចិត្ដទុកដាក់ចំពោះប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង និងសូមគោរពជូនពរ សម្តេច និង លោកជំទាវ មានសុខភាពល្អបរិបូណ៌ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ជម្នះរាល់ឧបសគ្គទាំងឡាយ និង កាន់តែរីកចម្រើនបន្ថែមទៀត៕