រដ្ឋបាលស្រុកកំពង់លែងបានប្រារព្ធពិធីដើម្បីអបអរសាទរទិវារុក្ខទិវា នៃទិវាដាំកូនឈើ ៩ កក្កដា ២០២៥
កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលស្រុកកំពង់លែង បានរៀបចំពិធីអបអរសាទរទិវារុក្ខទិវា ដាំកូនឈើ ដឹកនាំដោយ លោក យ៉ែម លក្ខិណា អភិបាលនៃគណៈអភិបាលស្រុកកំពុងលេង ស្ថិតនៅតំបន់ទំនប់ច្រកបាក់ដាវ ជាប់នឹងជើងភ្នំនាងកង្រី ចន្លោះ ឃុំត្រងិល និងឃុំពោធិ៏ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី មន្រ្ដីរាជការនៃរដ្ឋបាលស្រុក កងកម្លាំងទាំងបី អាជ្ញាធរ ភូមិ ឃុំ កម្លាំងយុវជន និងលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស នៃវិទ្យាល័យហ៊ុនសែនកំពង់លែងចូលរួមយ៉ាងច្រើនកុះករ៕