លោកជំទាវ ម៉ាន ចិន្តា អញ្ជើញដឹកនាំក្រុមការងារសមាគម អភិវឌ្ឍន៍នារីឥស្លាមកម្ពុជា នាំយកស្បៀងអាហារ និងសម្ភារៈមួយចំនួន ប្រគល់ជូនបងប្អូនកងទ័ព នៅសមរភូមិមុខ

6

នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាអនុប្រធានអចិន្ត្រៃនៃសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា បានអញ្ជើញចុះសួរសុខ ទុក្ខ និងប្រគល់គ្រឿងឧបភោគបរិភោគ ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន ជូនវរសេនាតូចថ្មើរជើងលេខ៥៣៤ ក្នុងនោះមានវិរៈកងទ័ពខ្មែរឥស្លាមចំនួនប្រមាណ ៨០ រូប ដែលកំពុងឈរជើងនៅសមរភូមិមុខ ដើម្បីការពារបូរណភាពដែនដី ពីការឈ្លានពានរបស់កងទ័ពថៃ។

សម្ភារៈ និងស្បៀងអាហារខាងលើ បានមកពីការផ្តួចផ្តើមគំនិត របស់លោកជំទាវ ម៉ាណ ណាវី សមាជិកព្រឹទ្ធសភា និងជាអនុប្រធានសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា និងលោក ជំទាវ ម៉ាន ចិន្តា ព្រមទាំងសមាជិកនៃសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជាជាច្រើនរូប បានធ្វើការកៀរគរ ពីសប្បុរសជននានា ក្នុងសា្មរតីខ្មែរជួយខ្មែរ ក្នុងគ្រាប្រទេសជាតិកំពុងជួបការលំបាក។

សូមជម្រាបជូនដែរថា សម្ភារខាងលើ មានដូចជា មី ទឹកក្រូច ត្រីប្រឡាក់ បាយក្តាំង សាច់ផាត់មាន់ ក្រមា កន្សែង បង្គារក្រៀម កន្ទេល ភួយ ខ្នើយ តង់ ប្រេងខ្យល់ ប្រេងរឹត ដែកកេះ កៅស៊ូតង់ ការហ្វេ ទឹកប្រហុកខ្វិះសាច់គោ បាយអារ៉ាប់ កញ្ចប់អាហារ និងមានសម្ភារៈប្រើប្រាស់ផ្សេងៗជាច្រើនទៀត។